កាន់​តែ​កៀក​ហើយ Apple អាច​នឹង​បំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មុន Alphabet/Amazon

  • 2018-05-09 12:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple នឹង​មាន​ឱកាស​ប្រកួតប្រជែង​ជាមួយ​ជើង​ខ្លាំង​បច្ចេកវិទ្យា​ឯ​ទៀត​ដូច​ជា Aamazon និង Alphabet (Google) ក្នុង​ការ​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ទីផ្សារ ១ ពាន់​ពាន់​លាន​ដុល្លារ (Trillion-dollar) មុន​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក។

ប្រភព​ពី BGR បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ មួយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​ឡើង​ដល់ *១៨៧ ដុល្លារ​*ជា​លើក​ដំបូង ជំរុញ​ឲ្យ​តម្លៃ​ទីផ្សារ​សរុប​កើន​ដល់ ៩២០ ពាន់​លាន​ដុល្លារ ។ ទំហំ​នេះ​ធៀប​នឹង Alphabet និង Amazon ដែល​បច្ចុប្បន្ន​មាន​ត្រឹម ៧១៦ ពាន់​លាន​ដុល្លារ និង ៧៧៦ ពាន់​លាន​ដុល្លារ។​

បញ្ជាក់​ថា​ដើម​ចម​នៃ​ការ​កើន​ឡើង​ដ៏​រហ័ស​នេះ​ក៏​ព្រោះ​តែ​មហាសេដ្ឋី​លោក Warren Buffett បាន​ទិញ​ ភាគហ៊ុន​ចំនួន ៧៥ លាន​ហ៊ុន​គិត​ត្រឹម​ឆ្នាំ​នេះ ពោល​គឺ​ស្មើ​នឹង ៥ ភាគរយ​នៃ​ការ​កាន់កាប់​ភាគហ៊ុន​ទាំង​មូល។ ថ្លែង​ប្រាប់ CNBC សេដ្ឋី​វ័យ ៨៧ ឆ្នាំ​មាន​ប្រសាសន៍​ថា៖ "ពិត​ណាស់​ដែល​ខ្ញុំ​ចូលចិត្ត Apple ដោយ​នេះ​យើង​ទិញ​ត្រឹម ៥ ភាគរយ ព្រោះ​បើ​អាច​ខ្ញុំ​នឹង​ទិញ​ដល់ ១០០ ភាគរយ​ក៏​ថា​បាន"។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Berkshire Hathaway បន្ត៖ "យើង​ចូលចិត្ត​យ៉ាង​ខ្លាំង​នូវ​សកម្មភាព​សេដ្ឋកិច្ច​ដែល​ពួក​គេ​កំពុង​ធ្វើ មិន​ថា​តែ​ការ​គ្រប់គ្រង​និង​អ្វី​ដែល​កំពុង​គិត ហើយ​ចំណូល​នេះ​សោត​របស់ Apple ក៏​ប្រហែល​ច្រើន​ជាង​មួយ​ទ្វេ​ជា​ពីរ បើ​ធៀប​នឹង​ក្រុមហ៊ុន​រក​ប្រាក់​ចំណេញ​បាន​ច្រើន​បំផុត​លំដាប់​ទី ២ ក្នុង​សហរដ្ឋអាមេរិក"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា