មូលហេតុ​មួយ ដេក​មិន​លក់​រាល់​យប់ ដើម​ហេតុ​អាច​មកពី​ទូរសព្ទ​

  • 2018-05-10 02:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាយុ​ច្រើន​ ការ​គិត​ក៏​ច្រើន​ ជាពិសេស​អ្នក​មាន​គ្រួសារ​ បូក​ផ្សំ​នឹង​ភាព​រីកចម្រើន​បច្ចេកវិទ្យា​ជុំវិញ​ខ្លួន​ (ដូចជា​ស្មាតហ្វូន​ជាដើម​) អាច​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ការ​គេង​ចុះ​ថយ​ មិន​ងាយ​ងងុយ​គេង​ ធ្វើ​ឲ្យ​ការ​គេង​មិន​គ្រប់គ្រាន់​ សុខភាព​ក៏​តាម​នោះ​ដែរ​។ ​

បន្ថយ​កម្រិត​ពន្លឺ​លើ​អេក្រង់​

ការ​មិន​ងាយ​ងងុយ​គេង​ អាច​បណ្ដាល​មក​ពី​ពន្លឺ​ពណ៌ខៀវ​បញ្ចេញ​ដោយ​អេក្រង់​ទូរសព្ទ​ កុំព្យូទ័រ​ ឬ​ទូរទស្សន៍​ អាច​បញ្ឆោត​ខួរក្បាល​គិត​ថា​នៅ​ថ្ងៃ​នៅ​ឡើយ​។

អាច​បន្ថយ​កម្រិត​ពន្លឺ​ ធ្វើ​ឲ្យ​មាន​លក្ខណៈ​ស្រទំ​ដោយ​ប្រើ​មុខងារ​ Night Shift ឬ​កម្មវិធី​ F.lux ជំនួយ​ បើ​បន្ទប់​អ្នក​ប្រើ​អំពូល​ឆ្លាតវៃ​ អាច​បន្ថយ​កម្រិត​ពន្លឺ​បាន​។

ស្ដាប់​តន្ត្រី​ ដើម្បី​ឲ្យ​ភ្នែក​សម្រាក

លើ​ Youtube មាន​វីដេអូ​តន្ត្រី​ជាច្រើន​ អាច​សម្លឹង​មើល​តាម​ទូរសព្ទ​។ ជំនួស​ឲ្យ​ការ​ប្រើ​ទូរសព្ទ​ អាច​ប្រើ​ Smart speaker ស្ដាប់​តន្ត្រី​ ឬ​ស្ដាប់​វិទ្យុ​តាម​ទូរសព្ទ​ចុច​ពិល​ ជា​រួម​ស្ដាប់​សំឡេង​ជំនួស​ ដើម្បី​បន្ធូរ​ភាព​តាន​តឹង​ដល់​ភ្នែក​។

សំឡេង​រំខាន​បែប​ធម្មជាតិ​តិច​ៗ

ពេល​ត្រៀម​បិទ​ភ្នែក​គេង​ អាច​ចាក់​តន្ត្រី​មាន​សំឡេង​រំខាន​បែប​ធម្មជាតិ​តិច​ៗ ដូចជា​ទឹកហូរ​ សត្វ​ចាប​ច្រៀង​ ឬ​ខ្យល់​ ដោយ​កំណត់​រយៈពេល​លេង​ និង​បញ្ឈប់​តន្ត្រី​ អាច​ ៣០ ទៅ​ ៤៥ នាទី​។

ទុក​ទូរសព្ទ​ចោល​មួយ​ឡែក

ភាគច្រើន​ ប្រហែល​ដាក់​ទូរសព្ទ​នៅ​ក្បាល​ដំណេក​ ដាស់​ឲ្យ​ភ្ញាក់​ព្រឹក​ព្រលឹម​ ហើយ​ក៏​ប្រហែល​អាច​ក្រោក​មើល​ពិនិត្យ​ Notification ពាក់​កណ្ដាល​យប់​ក៏​ថា​បាន​។

បើ​មាន​នាឡិកា​រោទ៍​ ឬ​ Smart speaker អាច​កំណត់​ម៉ោង​រោទ៍​ ដាក់​ឲ្យ​ភ្ញាក់​ជំនួស​វិញ​ នេះ​អាច​បង្ការ​អ្នក​បើក​មើល​បណ្ដាញ​សង្គម​នានា​ ឬ​ដាក់​ភ្ញាក់​ពាក់កណ្ដាល​យប់​ត្រឹម​មើល​ Notification។

តាមដាន​ដំណេក

អ្នក​ប្រហែល​គេង​បាន​គ្រប់គ្រាន់​ តែ​អាច​មិន​មាន​ប្រសិទ្ធភាព​។ ឧបករណ៍​ Fitness tracker ដូចជា​ Fitbits អាច​តាមដាន​ដំណេក​បាន​ គ្រាន់​តែ​ពាក់​ពេល​ចូល​គេង​ អាច​តាមដាន​ដឹង​រយៈពេល​បាន​គេង​ស្ងប់​ និង​ភ្ញាក់​ប៉ុន្មាន​ដង​។

ផ្លាស់ប្ដូរ​សីតុណ្ហភាព

សីតុណ្ហភាព​ត្រជាក់​ ឬ​ក្ដៅ​ពេក​ អាច​ពិបាក​ដល់​ការ​គេង​ អាច​បន្ថយ​ ឬ​បន្ថែម​សីតុណ្ហភាព​សម​ល្មម​ បូក​ផ្សំ​នឹង​ការ​បន្ថយ ឬ​បិទ​ពន្លឺ​ក្នុង​បន្ទប់​ អាច​ឲ្យ​អ្នក​គេង​បាន​ងាយស្រួល​។

ភ្ញាក់​តាម​ធម្មតា

ចំណុច​រំខាន​ការ​គេង​ស្ងប់​គឺ​ សំឡេង​រំខាន​ ម៉ោង​រោទ៍​លឺ​ខ្លាំង​។ អ្នក​អាច​កំណត់​ចំនួន​ម៉ោង​ទូទៅ​ បាន​គេង​ និង​ភ្ញាក់​ដោយ​មិន​សូវ​ងងុយ​ ធម្មតា​អាច​ ៦ ទៅ​ ៧​ម៉ោង​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី