ប្រាក់ សុវណ្ណារ៉ា ​​ផ្ញើ​សារ​ទៅ​​ក្លឹប និង​កីឡាករ​​​​ក្នុង​ការ​ត្រៀម​ Suzuki Cup

  • 2018-05-10 02:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ U21 កម្ពុជា បញ្ចេញ​ទស្សនៈ​ថា សម្រាប់​ការ​ត្រៀម​ព្រឹត្តិការណ៍ Suzuki Cup ​ចុង​ឆ្នាំ​នេះ​​ ​កីឡាករ​ទាំង​អស់​ត្រូវ​តែ​ត្រៀម​ខ្លួន​ចាប់​ពី​ពេល​នេះ​ទៅ​ឲ្យ​បាន​រួច​រាល់។

លោក ប្រាក់ សវុណ្ណារ៉ា

​គ្រូ​បង្វឹក​ដែល​បាន​​ជួយ​ U21 ​ឡើង​ទៅ​កាន់​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ពាន​ស្ដេច​ប្រ៊ុយណេ​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា កីឡាករ​ជម្រើស​​ត្រូវ​បាន​ក្រុម​គ្រូ​បង្វឹក​​ប្រាប់​រួច​ហើយ​ អំពី​ការ​​អភិវឌ្ឍន៍​ខ្លួន​រាល់​ចំណុច​ដែល​ខ្វះខាត ហើយ​ពង្រឹង​បន្ថែម​រាល់​អ្វី​ដែល​មិន​ទាន់​មាន។ ​ប៉ុន្តែ​កីឡាករ​ទាំង​អស់​ត្រូវ​ត្រៀម​ខ្លួន និង​អភិវឌ្ឍន៍​ខ្លួន​ចាប់​ពី​ពេល​នេះ​ទៅ​​ ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​សំខាន់​នៅ​​ចុង​ឆ្នាំ​នេះ​គឺ Suzuki Cup និង ​ការ​ចូល​រួម​គាំទ្រ​ពី​បណ្ដា​ក្លឹប​ក្នុង​លីគ​អាជីព​ខ្មែរ ដើម្បី​ត្រៀម​ស៊ីហ្គេម​នៅ​ឆ្នាំ​ក្រោយ​ឲ្យ​បាន​ក្ដៅ​គគុក​។

​រឿង​មួយ​ដែល​លោក​ចង់​ឲ្យ​ពង្រឹង​ឲ្យ​បាន​ខ្លាំង​បំផុត​គឺ​ ក្លឹប​នៅ​ក្នុង​លីគ​ទាំង​អស់​ គួរតែ​​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​កម្ពុជា​បាន​លេង​ឲ្យ​បាន​គ្រប់​ៗ​គ្នា ពី​ព្រោះ​វា​ជា​កត្តា​ចាំ​បាច់​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់។ ​ព្រឹត្តិការណ៍​ Suzuki Cup 2018 នឹង​ដំណើរ​ការ​ចាប់​​ពី​ថ្ងៃ​ទី​៨-២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដែល​​​មាន ៤ ប្រកួត​ហើយ​គ្រោង​ធ្វើ​ឡើង​នៅ​ដី​កម្ពុជា​ពីរ​ប្រកួត និង​ក្រៅ​ដី​ពីរ​ប្រកួត៕

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​