Juventus បំបាក់​ AC ៤គ្រាប់​លើក​ពាន​ធំ​ទី​ពីរ​របស់​អ៊ីតាលី​

  • 2018-05-10 02:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus ស៊ី​ AC Milan មិន​ប្រណី​ដៃ​ដោយ​លទ្ធផល​ ៤​ទល់​នឹង​០​ក្នុង​ការ​ប្រកួត​ Coppa Italia វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់​មិញ។​

ជ័យ​ជម្នះ​នៅ​កីឡដ្ឋាន​ Stadio Olimpico ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ថា​សេះ​បង្កង់​លើក​ពាន​ធំ​ទី​ពីរ​របស់​អ៊ីតាលី​នេះ​ជា​លើក​ទី​៤​រដូវ​កាល​ជាប់​ៗ​គ្នា។​ ជំនួប​យប់​មិញ​ក្រុម​ទាំង​ពីរ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នោះ​ទេ​នៅ​វគ្គ​ទី​មួយ​ រហូត​ដល់​វគ្គ​ទី​ពីរ​នាទី​ ៥៦​ Dybala បាន​លើក​បាល់​ឲ្យ​ Benatia តែ​ត​បញ្ចូល​ទី​១​គ្រាប់​ មុន​ពេល​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​បន្ថែម​១​គ្រាប់​ទៀត​នាទី​៦៤។​

លុះ​ដល់​នាទី​៦១ Douglas Costa បាន​បន្ថែម​គ្រាប់​ទី​បី​ឲ្យ​ក្រុម​លោក​ Allegri កាន់​តែ​កក់​ក្ដៅ​ ហើយ​នៅ​នាទី​៧៦​ ខ្សែ​ប្រយុទ្ធ​ Kalinic បាន​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​​​ឯង​ធ្វើ​ឲ្យ​ Juventus ឈ្នះ​ដោយ​លទ្ធផល​ ៤-០។​ Juventus ត្រូវ​ការ​ត្រឹម​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពី​ ២​ប្រកួត​ដែល​នៅ​សល់​ដើម្បី​ការពារ​តំណែង​ជើង​ឯក​ Serie A របស់​ខ្លួន៕

ប្រភព៖ BBC   អត្ថបទ៖ វិរ័ត្ន