មិន​យូរ​ទេ OPPO F7 128GB នឹង​មក​ដល់​ខ្មែរ​ឆាប់ៗ​នេះ​ហើយ

  • 2018-05-10 06:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smartphone កាមេរ៉ា​មុខ​ធំ OPPO F7 ដែល​ចេញ​លក់​នៅ​ខ្មែរ​កាល​ពី​ចុង​ខែ​មេសា ជាមួយ​ទំហំ RAM 4GB, ROM 64GB ពេល​នេះ​គ្រោង​នឹង​មាន​ពពួក RAM 6GB, ROM 128GB ឆាប់ៗ​នេះ​ហើយ នេះ​បើ​យោង​តាម​ផេក​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ OPPO កាល​ពី​ម្សិលមិញ។

OPPO F7 128GB មាន​លក្ខណៈ​ពិសេស​ដូច​នឹង ពពួក 64GB ដែរ ដោយ​មាន​កាមេរ៉ា​មុខ 25MP ជាមួយ​បច្ចេកវិទ្យា AI Beauty 2.0 ហើយ​ប្រើប្រាស់ Sensor HDR576 ព្រម​ទាំង​មាន​អេក្រង់​ឆក (Notch Screen) ៦,២៣ អ៊ីញ កម្រិត FHD+ ដើរ​ដោយ Android 8.1។

F7128GB នឹង​មក​ដល់ ២ពណ៌​សម្រាប់​ឲ្យ​ជ្រើសរើស​គឺ ក្រហម (Solar Red) និង​ពេជ្រ​ខ្មៅ (Diamond Black) ជាមួយ​តម្លៃ ៤២៩​ដុល្លារ។

ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក OPPO

ដោយ៖ វិទូ