ឈប់ឆ្ងល់ទៅ សាំងធម្មតា សាំងស៊ុបពែរមានចំណុចពិសេសនិងគុណសម្បត្តិខុសគ្នាដាច់ ទើបតម្លៃខុសគ្នាយ៉ាងនេះ
- 2018-05-11 02:41:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ឆ្ងល់ទៅ សាំងធម្មតា សាំងស៊ុបពែរមានចំណុចពិសេសនិងគុណសម្បត្តិខុសគ្នាដាច់ ទើបតម្លៃខុសគ្នាយ៉ាងនេះ
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់យានយន្តភាគច្រើនដែលចាក់ប្រេងឥន្ធនៈ ប្រាកដជាដឹងហើយថា ប្រភេទឥន្ធនៈនៅតាមស្ថានីយប្រេងស្រុកខ្មែរភាគច្រើនមាន ៣ ប្រភេទ គឺ ម៉ាស៊ូត (Diesel) សាំងធម្មតា (Regular Unleaded Fuel) និង សាំងស៊ុបពែរ (Super/Premium Unleaded Fuel)។ ក្នុងនោះ សាំងធម្មតា និងសាំងស៊ុបពែរ មានអ្នកប្រើប្រាស់ច្រើនជាងគេ ព្រោះឲ្យតែយានយន្តដែលមានម៉ាស៊ីនសាំង សុទ្ធតែអាចចាក់សាំងប្រភេទទាំងពីរនេះ។ ប៉ុន្តែសាំងស៊ុបពែរមានតម្លៃថ្លៃជាងសាំងធម្មតាខ្ទង់ ៣០០ រៀលឯណោះក្នុងមួយលីត្រលើតម្លៃទីផ្សារបច្ចុប្បន្ន។
ភាពខុសគ្នារវាង សាំងធម្មតា និងសាំងស៊ុបពែរ គឺកម្រិតអ៊ុកតាន Research Octane Number (RON) ដែលមាននៅក្នុងសាំងទាំងពីរប្រភេទ។ សាំងធម្មតាមានកម្រិតអ៊ុកតាន ៩៥ រីឯសាំងស៊ុបពែរអាចមានកម្រិតអ៊ុកតានដល់ទៅ ៩៨។ ការចម្រាញ់ប្រេង ដែលមានកម្រិតអ៊ុកតានខ្ពស់បែបនេះ ត្រូវការចំណាយលុយច្រើនជាងធម្មតា ជាហេតុធ្វើតម្លៃក៏រាងថ្លៃទៅតាមហ្នឹងដែរ។ ប្រការមួយផ្សេងទៀត សាំងស៊ុបពែរមានលាយសារធាតុដែលជួយលាងសម្អាតម៉ាស៊ីន ធ្វើឲ្យម៉ាស៊ីនស្អាត និងមានដំណើរការល្អ ជាងពេលប្រើសាំងធម្មតា។
គុណសម្បត្តិសាំងស៊ុបពែរ បើប្រៀបទៅនឹងការប្រើប្រាស់សាំងធម្មតា៖
ការប្រើប្រាស់សាំងស៊ុបពែរចំពោះយានយន្តថ្មី ជួយឲ្យម៉ាស៊ីនរត់បានល្អ និងអាចប្រើប្រាស់អស់អានុភាព (កម្លាំងសេះ) របស់វា។ ចំណែកឯ ម៉ាស៊ីនយានយន្តចាស់វិញ បើអ្នកទម្លាប់ចាក់សាំងធម្មតា អាចមានអារម្មណ៍ប្លែក នៅពេលដែលអ្នកបកមកប្រើសាំងស៊ុបពែរវិញ ពិសេសនៅពេលដែលអ្នកចាក់បំពេញសាំងស៊ុបពែរសុទ្ធឲ្យពេញធុងសាំងតែម្ដង។
ដូចនេះ អ្នកប្រើប្រាស់អាចធ្វើការសម្រេចចិត្ត រវាងសាំងធម្មតា និងសាំងស៊ុបពែរបាន ដោយសាំងស៊ុបពែរ ផ្ដល់កម្លាំងនិងប្រយោជន៍ច្រើនជាង ប៉ុន្តែតម្លៃក៏ថ្លៃជាងសាំងធម្មតាដែរ។ បើចំពោះយានយន្តដែលចាក់តែសាំងធម្មតា យល់ល្អអាចចាក់បំពេញសាំងស៊ុបពែរ សុទ្ធក្នុងកន្លះខែម្ដង ដើម្បីឲ្យយានយន្តស្ទុះ និងវាបានជួយលាងសម្អាតម៉ាស៊ីនផងដែរ។
លោក ហាក់ ហួត ដែលជាម្ចាស់ហ្ការ៉ាស់លក់គ្រឿងបន្លាស់រថយន្តយីហោ ហាក់ ហួត ពន្យល់ថា សាំងធម្មតាតម្លៃរាងធូរថ្លៃ ពុំមានកម្លាំងចំហេះខ្លាំង ច្រើនតែប្រើជាមួយឡាន និងម៉ូតូថ្មី ឬប្រភេទយានយន្តបំពាក់ម៉ាស៊ីនមិនត្រូវការចំហេះឥន្ទនៈខ្លាំង។
ដោយឡែកសម្រាប់សាំង ស៊ុបពែរវិញ ជាប្រភេទសាំងមានតម្លៃថ្លៃជាងសាំងធម្មតា។ វាមានចំហេះខ្លាំងហើយស៊ីគ្នានឹងម៉ាស៊ីនឡាននិងម៉ូតូប្រភេទស្ព័រ ឬប្រើយូរឆ្នាំ មិនសូវស្ទុះ តែសាំងប្រភេទនេះអាចធ្វើឱ្យម៉ាស៊ីនឆាប់ឡើងកម្តៅជាងការប្រើសាំងធម្មតា។
លោកថា បើអ្នកបើកបរត្រូវជិះផ្លូវឆ្ងាយហើយចាក់សាំងស៊ុបពែរ អាចធ្វើម៉ាស៊ីនយានយន្តឆាប់ក្តៅ ទាមទារត្រូវឧស្សាហ៍ឈប់តាមផ្លូវ ដើម្បីឱ្យម៉ាស៊ីនយានយន្តថយកម្ដៅ៕
ចុចអាន៖