លើកពាន៣យប់មិញ Salah សន្យាថាមិនចាកចេញពី Liverpool ទេ
- 2018-05-11 03:41:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកពាន៣យប់មិញ Salah សន្យាថាមិនចាកចេញពី Liverpool ទេ
ចន្លោះមិនឃើញ
Mohamed Salah បានឈ្នះពានផ្ទាល់ខ្លួន២ពី Liverpool កាលពីយប់មិញនៅក្នុងកម្មវិធីប្រគល់ពានដល់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹប។
ក្រោយចប់កម្មវិធីខាងលើខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបបានជិះយន្តហោះឯកជន Private jet ហោះទៅទីក្រុងឡុងបន្តទៀតដើម្បីទទួលពានកីឡាករឆ្នើមដែលបោះឆ្នោតដោយសមាគមអ្នកកាសែតបាល់ទាត់របស់អង់គ្លេស។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នៅ Anfield កីឡាករវ័យ២៥ឆ្នាំបាននិយាយថាខ្លួនរីករាយដែលបានលេងនៅ Liverpool ហើយគ្រប់យ៉ាងគ្មានអ្វីប្រែប្រួលទេ។ "ខ្ញុំសប្បាយចិត្តនៅទីនេះ ខ្ញុំគ្មានបញ្ហាអ្វីទាំងអស់។ ពួកយើងសល់២ប្រកួតចុងក្រោយដ៏សំខាន់ ទាំងនៅ Premier League និងវគ្គផ្ដាច់ព្រ័ត្រ Champions League"។ Salah និយាយដូច្នេះ។
Salah បច្ចុប្បន្នជា Top Scorer នៅ Premier League មានសង្ឃឹមខ្ពស់ក្នុងការឈ្នះស្បែកជើងមាសក្រោយស៊ុតបញ្ចូលទីបាន ៣១គ្រាប់នៅលីគ និងសរុប៤៣ឲ្យ Liverpool គិតលើគ្រប់កម្មវិធី៕