ងាយៗ មុខសរលោងគ្មានស្នាមមុន គ្រាន់តែអនុវត្ត៣ជំហាននេះ

  • 2018-05-21 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈានចូលដល់វ័យជំទង់ មនុស្សភាគច្រើនជួបបញ្ហាកើតមុន ដែលវាមិនត្រឹមតែធ្វើឲ្យបាក់សម្រស់នោះទេ ថែមអាចនាំមកនូវការឈឺចាប់លើស្បែកមុខទៀត។ លើស​ពី​នោះ​ មុនក៏អាចបន្សល់ទុកស្លាកស្នាម ដែលបង្កជាអនុស្សាវរីយ៍អួអាប់សម្រាប់ផ្ទៃមុខអ្នករាល់គ្នាដែរ។

មានដំណោះស្រាយច្រើនដើម្បីកម្ចាត់បញ្ហាដ៏សែនឈឺក្បាលនេះ រួមទាំងការប្រើប្រាស់ឈុតបំបាត់មុនរបស់ Acnes Scar Care ដែលមាន៣ជំហានដូចតទៅ៖

១ ហ្វូមលាងមុខ Acnes Vitamin Cleanser៖

ជាហ្វូមលាងមុខដែលសមស្របចំពោះប្រភេទស្បែកងាយប្រតិកម្ម ពិសេសស្បែកមានស្នាមអុជខ្មៅ និងខូចខាតបន្សល់ពីការកើតមុន។ វាផ្សំឡើងពីវីតាមីន A ជួយទប់ស្កាត់ស្នាមជ្រីវជ្រួញ និងជួយឲ្យស្បែកកាន់តែតឹងណែន រួមជាមួយB3, B5, B6 សុទ្ធសឹងជាសារធាតុផ្ដល់សំណើម បង្រួមរន្ធញើស ចិញ្ចឹមកោសិកាស្បែក កាត់បន្ថយភាពចាស់ វីតាមីន E ជួយការពារជាតិអាស៊ីត និង C ជួយបំពេញបន្ថែមស្បែកឲ្យរឹងមាំ បំបាត់ស្នាមមុន និងស្នាមអុជខ្មៅជាដើម។

២ ជែលបំបាត់ស្នាម Acnes Scar Care

ជាជែលសម្រាប់លាបត្រង់កន្លែងមានស្នាមមុន ផ្សំឡើងដោយវីតាមីន C, E និង B6 ដែលមានប្រសិទ្ធភាពក្នុងការបំបាត់សម្លាក ស្នាមអុជខ្មៅក្នុងពេលដ៏ខ្លី និងប្រឆំាងនឹងការកើតមុនឡើងវិញ។

៣ គ្រីម Acnes Vitamin Cream

ក្រោយកើតមុន ស្បែកអាចនឹងប្រែជាស្រអាប់ដូច្នេះអ្នកត្រូវការគ្រីមលាបមុខនេះដើម្បីបំប៉ន និងព្យាបាលជាពិសេស។ Acnes Vitamin Cream ផ្សំពីវីតាមីនចំនួន៦មុខ ដូចជា A, C, E, B3, B5, B6 ដែលជួយឲ្យស្បែកមុខភ្លឺរលោង កំចាត់ស្នាមអុជខ្មៅ និងស្នាមមុន ក្រោយពីកើតមុន ៕

អត្ថបទ៖ សុខណា