Real កំណត់​លែង​ឲ្យ​ដាច់​១៨​ពិន្ទុ ពី Barca ដូច​រដូវ​កាល​នេះ​ម្ដង​ទៀត

  • 2018-05-11 06:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ​បាន​ឡើង​ផ្ដាច់ព្រ័ត្រ Champions League វា​មិន​ទាន់​គ្រប់គ្រាន់​​សម្រាប់​ក្លឹប​យក្ស​ Real Madrid ឡើយ។ សម្រាប់​រដូវ​កាល​បន្តបន្ទាប់ ក្រុម​នាយក​​បាល់ទាត់​ក្នុង​កីឡដ្ឋាន Santiago Bernabeu បាន​កំណត់​គោលដៅ​លែង​ឲ្យ​ដាច់ ពី​ Barcelona ដល់​១៨​ពិន្ទុ​ដូច​រដូវ​កាល​នេះ​ទៀត​ហើយ។

នៅ​ពេល​ចាប់​ផ្ដើម​រដូវ​កាល​២០១៧-១៨ Real Madrid ត្រូវ​គេ​រំពឹង​ថា អាច​នឹង​ការពារ​ជើងឯក La Liga បាន ប៉ុន្តែ​បន្ទាប់​ពី​ស្មើ​ជាមួយ Valencia និង Levante ស្ថានភាព​កាន់​តែ​យ៉ាប់​ពិបាក​ស្រោចស្រង់​បាន ហើយ​ការ​ប្រជែង​ពាន​កាន់​តែ​មាន​ឱកាស​តិចតួច។

មើល​ឃើញ​ក្រុម​បែប​នេះ Zinedine Zidane បាន​ថ្លែង​ថា ក្រុម​របស់​លោក​មិន​ដែល​លេង​អន់​ដូច​ពេល​នេះ​ទេ ហើយ​ពិត​ជា​មិន​អាច​ទទួល​យក​លទ្ធផល​​ណាស់។ ក្រុម​នាយក​​បាល់ទាត់​​ប្រចាំ​ក្លឹប​ក៏​មិន​ពេញ​ចិត្ត​នឹង​​ស្ថានភាព​នេះ​ដែរ ហើយ​ឆ្នាំ​ក្រោយ​ពួក​គេ​នឹង​រៀបចំ​ក្រុម​ឲ្យ​បំពេញ​តួ​នាទី​ប្រសើរ​ជាង​នេះ៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ