​ក្រុម​បាល់​ទះ​វិសាខា ​យក​ឈ្នះ​ជម្រើស​ជាតិ​ U20 ថៃ ៤-១ ម្សិលមិញ​

  • 2018-05-11 07:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទះ​វិសាខា​របស់​កម្ពុជា បាន​យក​ឈ្នះ​ទៅ​លើ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​យុវជន​​ក្រោម​អាយុ ២០ ឆ្នាំ​ថៃ ដោយ​លទ្ធផល ៤-១ ​ក្នុង​ជំនួប​មិត្ត​ភាព​កាល​ពី​ម្សិល​មិញ​នេះ​នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ។

រូប​ថត​៖ សាន​ សុក្រិត​

​ក្រុម​បាល់ទះ​វិសាខា ទទួល​បាន​ការ​អញ្ជើញ​ពី​ក្រុម​នេះ​ដដែល ដើម្បី​ប្រកួត​មិត្ត​ភាព​ម្ដង​ទៀត​នា​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨។ មូល​ហេតុ​ដែល​​ក្រុម​បាល់ទះ​វិសាខា​​ទៅ​ទឹក​ដី​ថៃ ​គឺ​ដើម្បី​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍ Volleyball Tournament "Sealect Tuna" the Winner of Thailand ​របស់​ប្រទេស​ថៃ​ ដែល​​គ្រោង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី៩​ ខែ​ឧសភា​ ២០១៨​។

ពាន​រង្វាន់​នេះ​មាន​ក្រុម​ចូល​រួម​ចំនួន ៤០ ត្រូវ​បាន​បែង​ចែក​ជា​ ១២ ពូល​​ ហើយ​ថ្ងៃ​ស្អែក​ ម៉ោង ៩ ព្រឹក​ជា​ថ្ងៃ​ប្រកួត​បើក​​ឆាក​ដំបូង​របស់​វិសាខា​ក្នុង​ពូល J នា​ព្រឹត្តិការណ៍​ខាង​លើ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​