ភ្ញាក់ផ្អើល​ពលរដ្ឋដួលសន្លប់ តគ្នា ក្រោយផ្ទុះជំងឺរាតត្បាតថ្មី១ នៅមណ្ឌលគិរី

  • 2018-05-11 07:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ អំពី​ករណី​សង្ស័យ​​ជំងឺ​រាតត្បាត​ ថ្មី១ ដែល​ធ្វើឲ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាចអាការៈ​ផ្ដាសាយ ធំ​ បាន​កើត​មាន​នៅ​ចំណុច​ភូមិសាស្ត្រ​ ភូមិ​រណែង ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ២០១៨នេះ មាន​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព និង​ទទួលការ​ព្យាបាល​សរុប ៥៨នាក់ ដែល​ក្នុង​នោះ​មាន ស្រី៣០នាក់

ពលរដ្ឋខេត្តមណ្ឌលគិរីបានមកសម្រាក និង ព្យាបាល (រូបភាពពី ហេ្វសប៊ុក)

ចំនួន​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព បន្ត​កើន​ឡើង​សរុប **ដល់​ ៨៤នាក់ ហើយមានស្រ្តី៤៧នាក់**។ ​យ៉ាងណា​ចំនួន​នេះ បើ​រាប់​តែ​អ្នកមាន​អាការៈ​​ផ្ដាសាយ​ធំ គឺ​មាន​ចំនួន **១១នាក់ ស្រី៧នាក់**។

បន្ថែម​ពី​នេះ​ ប្រជាពលរដ្ឋ ៧៣ផ្សេងទៀត ក៏​មាន​អាការៈ​ស្រឺតៗ (Panic Aattack) ក្អួត រាក និង​សន្លប់​ ដោយ​សារ​តែ​ពលរដ្ឋ​ខ្លាច និង​បារម្ភ​ខ្លាច​ដូច​ការ​ពុល​ស្រា និង​ទឹក​អូរ​ស្លាប់ និង​ឈឺ​មនុស្ស ក្នុង​ព្រឹត្តិការណ៍​ នៅ​ភូមិ​​អាល​ ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ

សូម​មើល​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​សុខាភិបាល។

អត្ថបទ៖ ពៅ រក្សា