ស្ថាប័ន​ជាតិ​ពីរ​ពង្រឹង​យន្តការ​​​គ្រប់គ្រង​ រក​ឡាន​គេចវេស​មិន​បង់ពន្ធ​ និង​ចុះ​បញ្ជី​ត្រឹមត្រូវ

  • 2018-05-11 09:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

លោក ស៊ុន ចាន់ថុល ទេស​រដ្ឋ​ម​ន្ត្រី​រដ្ឋ​ម​ន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួប​ប្រជុំ​ជាមួយ​លោក​​ គង់ វិបុល ប្រតិភូ​រាជ​រដ្ឋាភិបាលទទួល​បន្ទុក​ជា​អគ្គនាយក​ពន្ធដារ ដើម្បី​ពិភាក្សា​ពី​ការ​សហការ​ត​ភ្ជាប់​ប្រព័ន្ធ​ចុះ​បញ្ជី​យាន​យន្តជាមួយ​ប្រព័ន្ធ​ទិន្នន័យ​ពន្ធដារ។​

​លោក​​ ស៊ុន​​ ចាន់ថុល​​ បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​គ្រប់​គ្រង​យាន​យ​ន្ត​ សំដៅ​លុប​បំ​បាត់​នូ​វ​ការ​ប្រើប្រាស់​យានយន្ត​មិនបាន​ចុះ​បញ្ជី​ត្រឹមត្រូវ លុប​យាន​យ​ន្តទាំងឡាយណា​ដែល​ឈប់​ប្រើប្រាស់​ចេញពី​បញ្ជី​យាន​យ​ន្ត ជំរុញ​ការផ្តល់​សេវាកា​ន់តែ​មាន​ភាពងាយស្រួល និង​ការ​ចំណាយ​រយៈពេល​តិ​ច​ជូន​​ប្រជា​ពល​រដ្ឋ​។​

​លោក​បន្ដ​ថា ដោយ​យល់ឃើញ​ពី​សារៈសំខាន់ ការ​ជួប​គ្នា​បាន​សម្រេច​ធ្វើ​ការតភ្ជាប់​ប្រ​ព័​ន្ធ​ចុះ​បញ្ជី​យាន​យ​ន្ត ជាមួយប្រព័ន្ធ​ទិន្ន​ន័​យ​ពន្ធដារ ក្នុង​គោល​បំណង​ចែក​រំលែ​ក​ទិន្ន​ន័យ​គល់បញ្ជី​ជាមួយគ្នា​ទៅ​វិ​ញ​ទៅមក ក៏ដូចជា​ការ​ផ្ទៀងផ្ទាត់​គល់បញ្ជី​មុននឹង​អនុញ្ញាត​ឲ្យ​ផ្ទេ​រក​ម្មសិ​ទ្ធិ​យាន​យ​ន្ត បង់ពន្ធ​ទៅលើ​មធ្យោបាយ​ធ្វើ​ដំណើរ ក៏ដូចជា​ធានា​ឲ្យ​បាន​ថា យាន​យ​ន្ត​ដែល​មក​ផ្ទេ​រក​ម្មសិ​ទ្ធិ សុទ្ធតែ​បាន​បង់ពន្ធ​ប្រថាប់ត្រា​ត្រឹមត្រូវ ចំពោះ​យានយ​ន្ត​ដែល​មិនបាន​បំ​ពេញ​កាតព្វកិច្ច​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំ​ណើ​រ​ត្រឹមត្រូវ​នោះ ក៏​ត្រូវ​ប្រឈមមុខនូ​វ​ការ​លុប​ឈ្មោះ​ចេញពី​បញ្ជី​យាន​យ​ន្ត​ផងដែរ​។​

​រដ​ម​ន្ដ្រី​ក្រសួង​សាធារណការ​​ បាន​បន្ថែមថា​​ ការតភ្ជាប់​ទិន្ន​ន័យ​នេះ ក៏​នឹង​ផ្តល់​ល​ទ្ធភាព​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ធ្វើការ​ជូន​ដំណឹង​ទៅដល់​ម្ចាស់​យាន​យ​ន្ត​ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ទៅលើ​មធ្យោបាយ​ធ្វើ​ដំ​ណើ​រ​ជា​ប្រចាំឆ្នាំ​ផងដែរ​។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​​​ជាមួយ​​​លោក​​ ស៊ុន ចាន់ថុល លោក​​ គង់ វិបុល​​ បាន​មាន​ប្រសាសន៍​​​ថា ការ​សហការ​រវាង​ស្ថាប័ន​ទាំង​ពីរ នឹង​ជួយ​ជំរុញ​ទៅ​លើ​យន្តការ​នៃ​ការ​ប្រមូល​ពន្ធ ទាំង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត និង​ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការតភ្ជាប់​ប្រព័ន្ធ​នេះ នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​រលូន នឹង​ជួយ​ចូលរួម​ទៅដល់​ការ​ព​ង្រឹ​ង​នូវ​សន្តិសុខ​ជាតិ ជួយ​បង្កើន​ចំណូល​ពន្ធ​រដ្ឋ និង​ជួយ​ជំរុញ​ទៅដល់​ការ​គ្រប់​គ្រង​ទៅលើ​មធ្យោបាយ​ធ្វើ​ដំ​ណើ​ត​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង។ ​

ប្រភព៖ Dap-news