ត្រៀម Shopping! ថ្ងៃ​អាទិត្យ​នេះ សម្ភារៈ​ផ្ទះ​បាយ​លក់​ចុះ​​ថ្លៃ ៤០% នៅអ៊ីអន

  • 2018-05-11 11:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដាក់​តាំង​បង្ហាញ​ផលិត​ផល​ផ្ទះ​បាយ LOCK&LOCK ក្នុង​ផ្សារ​ទំនើប​អ៊ីអន​ជាន់​ផ្ទាល់​ដី (Daylight Plaza) ចាប់​ពី​ថ្ងៃ​ទី ១៣-១៥ ឧសភា ២០១៨ ព្រម​ទាំង​មាន​ការ​លក់​បញ្ចុះ​តំលៃ ៤០% គ្រប់​ប្រភេទ​ខ្ទះ​ឆ្នាំង​ផង​ដែរ។

លោក ប្រាក់ ភារៈ អ្នក​សម្រប​សម្រួល​របស់​ហាង LOCK&LOCK បាន​ឲ្យ​ដឹង​ថា​៖ "កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​អតិថិជន​បាន​ឃើញ​ពី​គុណភាព​ផលិត​ផល ដោយ​យើង​នឹង​ធ្វើ​ម្ហូប​បង្ហាញ​ឲ្យ​គាត់​ឃើញ​ផ្ទាល់​តែ​ម្ដង ថា​វា​មិន​ស្អិត ឬ​ជាប់​ខ្ទះ​ពេល​ចម្អិន​អាហារ"។

លោក​ក៏​បាន​បង្ហាញ​ចំណុច​ពិសេស​បន្ថែម​របស់​ផលិត​ផល LOCK&LOCK ថា ខ្ទះ​ឆ្នាំង​ទាំង​នេះ​សុទ្ធ​តែ​ជា​ទំនិញ​នាំ​ចូល​ពី​កូរ៉េ ដែល​មិន​ត្រឹម​តែ​ធន់ រឹងមាំ មិន​ងាយ​ឆ្កូត​នោះ​ទេ ថែម​ទាំង​បែង​ចែក​កម្ដៅ​បាន​សព្វ​នឹង​ឆាប់​រហ័ស ប្រើ​ប្រាស់​ប្រេង​តិច​បំផុត​ជួយ​ដល់​សុខភាព និង​ងាយ​ស្រួល​ពេល​លាង​សម្អាត។

កម្មវិធី​ដាក់​តាំង​ផលិតផល​ខាង​លើ​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ៩ ព្រឹក ដល់ ១០ យប់ ហើយ​សម្រាប់​ការ​បង្ហាញ​ចម្អិន​ម្ហូប​ប្រើប្រាស់​ផលិត​ផល​ផ្ទាល់​នៅ​ចន្លោះ​ពី​ម៉ោង ៤-៧ ល្ងាច។

ព័ត៌មាន​បន្ថែម​ពី​ផលិត​ផល និង​កម្មវិធី​តាំង​ផលិត​ផល អាច​ទាក់​ទង 010 888 198 ឬ​ចូល​ហ្វេសប៊ុក LOCK&LOCK Cambodia

អត្ថបទ៖ វិទូ