វែកញែកឲ្យអស់សេចក្ដី iOS និង Android មួយណាលេចធ្លោជាង?
- 2018-05-12 01:55:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វែកញែកឲ្យអស់សេចក្ដី iOS និង Android មួយណាលេចធ្លោជាង?
ចន្លោះមិនឃើញ
បច្ចុប្បន្ន iOS និង Android ហាក់មើលទៅជាប្រព័ន្ធប្រតិបត្តិការ មានតែពីរកំពុងប្រជែងគ្នា ខណៈ Android មានទូរសព្ទពី Brand ផ្សេងកំពុងប្រើដូចជា Samsung, LG សូម្បីតែ BlackBerry។
លទ្ធភាពប្រើប្រាស់
iPhone X មានតម្លៃខ្ទង់ពាន់ ខណៈជំនាន់ក្រោមនេះខុសគ្នាពី ១០០ ទៅ ២០០ ដូចជា iPhone 8 Plus, iPhone 8 និងម៉ូដែលចាស់ iPhone 6S, iPhone SE។ ក៏មានជម្រើសផ្សេងដែរ គឺទូរសព្ទមួយទឹក តែត្រូវទទួលហានិភ័យដោយខ្លួនឯងពេលជ្រើសទិញមកប្រើ។
ទូរសព្ទ Android ក៏មានម៉ូដែលតម្លៃខ្ពស់ ដែរ ដូចជា Pixel 2 របស់ Google និង ត្រកូល Galaxy Note របស់ Samsung។ យ៉ាងណាមិញ ក៏មានជម្រើសធូរថ្លៃជាងនេះច្រើន ផលិតដោយក្រុមហ៊ុនផ្សេង ដោយកាត់បន្ថយគុណភាពសមាសធាតុ និងមុខងាររបស់ទូរសព្ទ តែអាចប្រើបាន។
#ត្រង់ចំណុចនេះ Android មានភាពលេចធ្លោ
កម្មវិធី
និយាយពីចំនួនកម្មវិធីអាចទាញយកប្រើបានក្នុង Google Play Store មាន ៣.៥ លាន និង Apple App Store មាន ២.២ លាន។
តម្លៃបង្កើតគណនីក្នុងការបង្ហោះកម្មវិធីប្រើប្រាស់ចំពោះ Android មាន ២៥ ដុល្លារ ប្រើបានរហូត ខណៈ iOS ត្រូវបង់ ៩៩ ដុល្លារ ក្នុងមួយឆ្នាំ តែមានការយកចិត្តទុកខ្លាំងជាងចំពោះកម្មវិធីនានាមុនពេលបង្ហោះលើ Store។ អ្នកអភិវឌ្ឍន៍កម្មវិធីជាច្រើន ផ្ដោតលើទីផ្សារ Android មុន តែនៅអាមេរិក iOS មានការនាំមុខ។
Play Store មានភាគរយកម្មវិធីអាចទាញយកប្រើឥតគិតថ្លៃច្រើនជាង App Store តែ ហ្គេមល្អៗ នៅតែមានលើ iOS ជាមុន ។ ពិតណាស់ គុណភាព នាំមុខបរិមាណ។
#ត្រង់ចំណុចនេះ iOS លេចធ្លោជាង
App Store
App Store របស់ Apple សម្រាប់ iOS 11 មានការរចនាបានយ៉ាងល្អ ងាយស្រួលប្រើប្រាស់ និងការណែនាំ កម្មវិធីនានាមានភាពត្រឹមត្រូវ។ Play Store ងាយស្រួលស្វែងរក ហើយអាចដំឡើងកម្មវិធីពី Web Browser លើ PC ឬ Laptop។
លើ iPhone អាចទិញកម្មវិធីប្រើ TouchID ខណៈលើទូរសព្ទ Android ក៏អាចធ្វើដូចគ្នាលើ Play Store ជាមួយ Fingerprint sensor។ លើ Play Store មានគោលការណ៍អាច Refund ការទិញកម្មវិធីក្រោយប្រើមិនពេញចិត្តក្នុងរយៈពេល ២ ម៉ោង។ App Store មានការតឹងតែងចំពោះកម្មវិធីលើ Store ខ្លួន អាច Block កម្មវិធីមិនសមរម្យ ផ្ដល់គុណភាពក្នុងការប្រើប្រាស់។
#ត្រង់ចំណុចនេះ iOS មានការលេចធ្លោ
ទាញយកកម្មវិធីពីប្រភពផ្សេង
លើ Android មានភាពងាយស្រួលក្នុងការដំឡើងកម្មវិធី APK ទាញយកពីប្រភពនានា ក្រៅពី Store បាន តែគួរដឹងប្រភពច្បាស់លាស់ អាចជឿទុកចិត្តបាន ខណៈ iOS មិនអនុញ្ញាតចំពោះកម្មវិធីពីប្រភពផ្សេងក្រៅពី App Store នោះទេ។
#ត្រង់ចំណុចនេះ Android មានការលេចធ្លោ
ថាមពលថ្ម
ទាំង Android និង iOS អាចឃើញការប្រើថាមពលថ្មដោយកម្មវិធីនីមួយៗ ប៉ុន្តែមានតែ Android ប៉ុណ្ណោះបង្ហាញការប៉ាន់ស្មានចំនួនថាមពលថ្មនៅសល់។ ប្រព័ន្ធទាំងពីរមានមុខងារ Power Saving mode អាចពន្យារការប្រើថាមពលថ្ម ដោយបន្ថយល្បឿនប្រើប្រាស់ និងមុខងារមួយចំនួន តែលើ Android ហាក់ងាយស្រួលកែប្រែជាង។
Android ផ្ដល់មុខងារសាកថ្មបានលឿន និងការសាកថ្មតាម Wireless ខណៈ iPhone 8, 8 Plus និង iPhone X របស់ Apple ក៏ផ្តល់មុខងារនេះដែរ តែត្រូវទិញ Adapter ដាច់ដោយឡែក តែចំពោះទូរសព្ទ Android ភាគច្រើនមានស្រាប់ក្នុងប្រអប់។ ដោយប្រៀបធៀបទូរសព្ទ Android និង iPhone តម្លៃស្រដៀងគ្នា Android ហាក់ប្រើបានយូរជាង។
#ត្រង់ចំណុចនេះ Android មានការលេចធ្លោជាង
កំណែទម្រង់
iOS មានការអាប់ដេតទាន់ពេលវេលា បើចង់បានដូចគ្នាលើ Android ទាល់តែទិញទូរសព្ទ Pixel របស់ Google។
ស្ទើរតែ ៩០% រាល់ iOS device ប្រើជំនាន់ចុងក្រោយ ខណៈ Android device មានតែ ០.៥% កំពុងប្រើ Android 8.1 Oreo។
#ត្រង់ចំណុចនេះ iOS មានការលេចធ្លោជាង
#កែប្រែតាមការពេញចិត្ត
Android មាន Theme អាចកែប្រើ Layout សម្រាប់ Home screen ឬបន្ថែម Widget និង Shortcut នានា បានងាយស្រួល។ iOS អាចកែប្រែផ្ទៃខាងក្រោយ ហើយក៏មាន Widget កំណត់មួយដែរ តែមិនសូវមានសេរីភាពដូចនឹង Android នោះទេ។
#ត្រង់ចំណុចនេះ Android មានការលេចធ្លោជាង
ងាយស្រួលចូលប្រើមុខងារ
iOS មានភាពងាយស្រួលចូលប្រើមុខងារសំខាន់ៗ ដូចគ្នារាល់ iOS device ខណៈ Android មានភាពខុសគ្នាទៅតាមក្រុមហ៊ុនផលិត។
#ត្រង់ចំណុចនេះ iOS មានការលេចធ្លោជាង
កម្មវិធីផែនទី
Google Maps និង Apple Maps ផ្ដល់ភាពងាយស្រួលក្នុងការមើលទីកន្លែងនានាត្រឹមលើទូរសព្ទ តែបើប្រើនៅប្រទេសយើង Google Maps ហាក់មានភាពត្រឹមត្រូវជាង និងងាយស្រួលប្រើប្រាស់ ចំពោះទិន្នន័យទីតាំងនីមួយៗ។
#ត្រង់ចំណុចនេះ Android មានការលេចធ្លោជាង
Voice Assistants
Siri របស់ Apple ធ្វើការដូចនឹង Google Assistant តែ Siri ហាក់ផ្ដោតលើការជួយដល់ការកំណត់ការណាត់ជួប ស្រាវជ្រាវវេបសាយ ឬការ Call ខណៈ Google Assistant មានស្រទាប់បន្ថែម ដែលអាចផ្ដល់ជម្រើស (Suggestion) មានប្រយោជន៍មួយចំនួន ហ្គេមកម្សាន្ត និងផ្ដល់ព័ត៌មានជាច្រើនផ្អែកលើអ្វីអ្នកកំពុងធ្វើ អាចថាឆ្លាតជាង Siri។
#ត្រង់ចំណុចនេះ Android មានការលេចធ្លោជាង
សុវត្ថិភាព
ទូរសព្ទ Android រាប់លាន នៅបន្តប្រើប្រព័ន្ធជំនាន់ចាស់ ដែលមានបញ្ហាមួយចំនួន ដូចដឹងស្រាប់ហើយកំណែទម្រង់ថ្មី គោលបំណងដោះស្រាយបញ្ហា និងផ្ដល់សុវត្ថិភាពបន្ថែមលើប្រព័ន្ធចាស់។
iOS មានការពង្រឹងផ្នែកសុវត្ថិភាពខ្ពស់ រួមជាមួយនឹងបច្ចេកវិទ្យា TouchID និង FaceID។ Apple ផ្ដល់អាទិភាពដល់ព័ត៌មានឯកជនអ្នកប្រើប្រាស់ រាល់ទិន្នន័យអ្នកមិនត្រូវបានរក្សាទុក និង Read ដោយ Apple នោះទេ។
Android ធ្វើការការពារទិន្នន័យមួយចំនួន តែមិនទាំងស្រុងនោះទេ ដោយសារមានផលចំណេញចំពោះពាណិជ្ជកម្ម និងបង្កើនសមត្ថភាព AI។
#ត្រង់ចំណុចនេះ iOS មានការលេចធ្លោជាង
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ