សោក​ស្ដាយ​ Alves ខកខាន​លេង​ World Cup ជាមួយ​ប្រេស៊ីល​

  • 2018-05-12 00:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Alves នឹង​ខកខាន​លេង​យុទ្ធនាការ​ World Cup នា​ពេល​ខាង​មុខ​នៅ​ប្រទេស​រុស្ស៊ី​បើ​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​បាល់ទាត់​នៃ​ប្រទេស​ប្រេស៊ីល។​

ខ្សែ​ការពារ​ឆ្នើម​វ័យ​៣៥​ឆ្នាំ​មាន​បញ្ហា​ជង្គង់​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Coupe de France ជា​មួយ​ Paris Saint-Germain កាល​ពី​ថ្ងៃ​អង្គារ​។

របួស​នេះ​តម្រូវ​ឲ្យ​កីឡាករ​ដែល​លេង​ឲ្យ​ជម្រើស​ជាតិ​១០៧​ដង​ទទួល​ការ​វះកាត់​ធ្វើ​ឲ្យ​រូបគេ​ត្រូវ​សម្រាក​រយៈ​ពេល​យូរ​ នឹង​ខកខាន​លេង​ពាន​រង្វាន់​ World Cup ជា​លើក​ចុង​ក្រោយ​របស់​ខ្លួន។​ ប្រេស៊ីល​ក៏​អាច​លេង​ដោយ​គ្មាន​ Neymar ដូច​គ្នា​បន្ទាប់​ពី​តារា​ឆ្នើម​របស់​ PSG របួស​បាក់​ឆ្អឹង​ និង​មិន​ទាន់​បាន​ធូរ​ស្រាល​នៅ​ឡើយ។

​ការ​ប្រកួត​ពាន​រង្វាន់​ពិភពលោក​នឹង​ចាប់​ឆ្នើម​នៅ​ថ្ងៃ​ ១៥​ មិ​ថុនា​ហើយ​ ប្រេស៊ីល​ត្រូវ​បើក​ឆាក​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ស្វីស៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន