អាវ​ថ្មី​របស់​ PSG មើល​មួយភ្លែត​ស្រដៀង​អាវ​ស៊េរី​ចាស់​​ Barca

  • 2018-05-12 08:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint-Germain បាន​បង្ហាញ​អាវ​ក្នុង​ទឹកដី​ថ្មី​របស់​ខ្លួន​សម្រាប់​រដូវ​កាល​ ២០១៨/១៩​ កាល​ពី​ពេល​កន្លង​ទៅ​ដោយ​រក្សា​ពណ៌​ប្រចាំ​ត្រកូល​គឺ​ពណ៌​ខៀវ​មាន​លាយ​ក្រហម​តិចៗ។

ការ​ផ្សព្វផ្សាយ​ពី​ឈុត​ថ្មី​របស់​ក្លឹប​អ្នក​មាន​បារាំង​បាន​យក​តារា​ល្បី​ឈ្មោះ​របស់​ខ្លួន​ជាច្រើន​ធ្វើ​ជា​ម៉ូឌែល​ហើយ​ Neymar គឺ​ជា​តួ​អង្គ​សំខាន់​ជាង​គេ​ក្នុង​ការ​បង្ហាញ​នោះ​។

យ៉ាង​ណា​ឯក​សណ្ឋាន​​​ PSG ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ NIKE មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ឈុត​​ Barcelona កាល​ពី​រដូវ​កាល​២០១២/១៣​ ជា​ផលិត​ផល​របស់​ NIKE ដូចគ្នា​ បើ​ក្រឡេក​មួយ​ភ្លែត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អាច​ច្រឡំ ​និង​នឹក​ឃើញ​ដល់​ឈុត​របស់​ក្រុម​ជើង​​ឯក​របស់​អេស្ប៉ាញ​កាល​ពី​ជំនាន់​លោក​ Tito Vilanova៕ ​

អត្ថបទ៖ វិរ័ត្ន