Chelsea Liverpool នៅ​មាន​ឱកាស Top 4 ដូចគ្នា​អាស្រ័យ​លើ​ប្រកួត​ចុងក្រោយ​នេះ

  • 2018-05-13 07:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​​ម្ចាស់​ពាន Premier Leaguge ក្លឹប Chelsea កំពុង​តាម​ពី​ក្រោយ​ Liverpool តែ​២​ពិន្ទុ​ប៉ុណ្ណោះ​នៅ​សប្ដាហ៍​ទី​៣៧​នេះ ខណៈ​ដែល​ថ្ងៃ​អាទិត្យ​នេះ​គឺ​ជា​សប្ដាហ៍​ចុងក្រោយ​សម្រាប់​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស​ដើម្បី​កាត់​សេចក្តី​ថា​តើ​ Chelsea ឬ Liverpool អាច​បាន​ Top 4 ទៅ​ប្រកួតChampions League រដូវ​កាល​ក្រោយ ។

ប៉ុន្តែ​ភាគរយ​ដែល​ក្លឹប​តោខៀវ​អាច​បាន Top 4 មាន​តែ​២​លក្ខខ័ណ្ឌ​ប៉ុណ្ណោះ ទី១ ម្ចាស់​ផ្ទះ Liverpool ត្រូវ​តែ​ចាញ់ Brighton ដាច់​ខាត ទី២ Chelsea ត្រូវ​តែ​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Newcastle ដាច់​ខាត។ តែ​លក្ខខ័ណ្ឌ​ដាច់ខាត​ទាំង​២​នេះ​ទំនង​ជា​មិន​អាច​កើត​ឡើង​ព្រម​គ្នា​បាន​ឡើយ។

បច្ចុប្បន្ន​តោខៀវ Chelsea មាន​​៧០​ពិន្ទុ ខណៈ​ហង្សក្រហម Liverpool មាន​៧២ពិន្ទុ តែ​បើ​ទោះ​ជា​ Liverpool ត្រឹម​ស្មើ​ ហើយ Chelsea ឈ្នះ ក៏ក្រុម​លោក Klopp ​​នៅ​តែ​បាន​ឡើង​ទៅ​កាន់ Top 4 នៃ​តារាង Premier Leaguge ដដែល ​ព្រោះ​គ្រាប់​បាល់​ចំណេញ​ Liverpool លើស Chelsea ដល់​ទៅ​១៥​គ្រាប់។

ក្លឹប​ទាំង​២​នៅ​មាន​ភារកិច្ច​សំខាន់​ដូចៗ​គ្នា ដោយ​តោខៀវ​នឹង​ត្រូវ​បើក​ឆាក​ប្រយុទ្ធ​ទល់​នឹង​បិសាច​ក្រហម​ វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup នៅ​ថ្ងៃ​ទី ១៩ ឧសភា ខណៈ​ ហង្សក្រហម​ ត្រូវ​ទៅ​ដណ្ដើម​ពាន​ទ្វីប​អឺរ៉ុប Champions League ពី​អតីត​ជើង​ឯក​ចាស់​អធិរាជ​ស នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា នេះ​ដែរ៕

អត្ថបទ៖ សុខ លាងហ៊ត

អត្ថបទពេញនិយម