៦វិធី កម្ចាត់ស្លេស្មបែបធម្មជាតិ

  • 2018-05-13 07:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​ខា​ប់ៗ​នៅក្នុង​បំពង់ករ ជា​ពិសេស​ពេល​មិន​ស្រួលខ្លួន​តែម្តង​។ ពិតណាស់ យើង​មាន​ទឹករំអិល​ហូរ​ចេញ​នៅ​ផ្លូវ​ក្នុង​ច្រមុះ និង​បំពង់ករ​ដើម្បី​ការពារ​សុខភាព​។ ទឹករំអិល​នេះ​ងាយ​នឹង​ស្អិត​ណាស់​ដូច្នេះ​វា​នឹង​ជួយ​ការពារ​កុំឲ្យ​ធូ​លីដី វីរុស និង​សារធាតុ​បង្ក​អាឡែ​ហ្ស៊ី​ឆ្លង​ចូល​ក្នុង​ផ្លូវ​ដង្ហើមយើង​បាន​។ នៅពេល​មនុស្ស​មាន​សុខភាព​ល្អ អ្នក​នឹង​មិន​សម្គាល់​ឃើញ​ករណី​កើត​ទឹករំអិល​បែ​នេះឡើយ​។ ប៉ុន្តែ​ដល់​ពេល​ប៉ះពាល់​នឹង​សារធាតុ​បង្ក​អាឡែ​ហ្ស៊ី​ជាប់ ស្លេស្ម​អ្នក​អាច​ទៅ​ជា​ខាប់​ខ្លាំង​បាន​។ ជា​អ​កុសល្យ នៅពេល​ស្លេស្ម​ទៅ​ជា​ខាប់​ខ្លាំង វា​ពិតជា​ពិបាក​ដ​ក្នុង​ការដកដង្ហើម​ដោយសារ​តែ​ស្ទះ​ដល់​ផ្លូវដង្ហើម​នៅ​ច្រមុះ​។ ខាងក្រោម​នេះ​គឺជា​វិធី​ធម្មជាតិ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ពង្រា​វ​ស្លេស្ម​ដែល​កំពុងតែ​ស្អិត​នៅ​បំពង់ករ​បាន​។​

១.ញ៉ាំ​ទឹក​គ្រប់គ្រាន់​

​បើសិនជា​ស្លេស្ម​កំពុងតែ​ធ្វើទុក្ខ​អ្នកខ្លាំង ការ​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​អាច​ជួយ​បំបាត់​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​។ អ្នក​គ្រាន់តែ​ត្រូវការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​ឲ្យបាន​ច្រើន​តាម​តែ​អាច​ធ្វើបាន​ប៉ុណ្ណោះ​ដើម្បី​អាច​ពង្រា​វ​ភាព​ស្ទះ​នេះ​បាន​។ ការ​ញ៉ាំ​ស៊ុប​ឆ្អឹង តែ និង​ទឹក​ផ្លែឈើ​ក៏​អាច​ជួយ​បំបាត់​ស្លេស្ម​នេះ​កាន់តែ​លឿន​ដែរ​។

​២.ទឹកអំបិល​

​ចូរ​ពង្រា​វ​ស្លេស្ម​តាមរយៈ​ការ​ខ្ពុរ​ទឹកអំបិល​។ ការធ្វើ​បែប​នេះ​ញឹកញាប់​ពិតជា​អាច​បន្ធូរ​ភាព​ស្ទះ​ក្នុង​បំពង់ករ ហើយ​ក៏​ដកដង្ហើម​បាន​ស្រួល​ដែរ​។ ក្រៅពីនេះ អំបិល​អាច​សម្លាប់​មេរោគ​ជាច្រើន​ដែល​ធ្វើឲ្យ​ស្លេស្ម​កកកុញ​ក្នុង​បំពង់ករ​។

៣.​ក្រូចឆ្មា​

​វិធី​ព្យាបាល​ខ្លួនឯង​មួយ​ផ្សេង​ទៀត​ដែល​អ្នក​អាច​បំបាត់​ស្លេស្ម​បែប​ធម្មជាតិ​បាន​នោះ​គឺ​ក្រូចឆ្មា​តែម្តង​។ អ្នក​អាច​បង្កើត​ជា​ទឹក​ក្រូចឆ្មា​ដោយ​ខ្លួនឯង ព្រោះ​វា​ផ្ទុក​ទៅដោយ​វីតាមីន​ជាច្រើន​ដែល​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន ឬ​គ្រាន់តែ​កាត់​វា​ជា​ចំណិត​ស្លាយ ហើយ​រោយ​អំបិល ឬ​ម្រេច​បន្តិច ហើយ​ជញ្ជក់​ក៏​បាន​ដែរ​។ រឿងនេះ​នឹង​ជួយ​ឲ្យ​ស្ថានភាព​ស្លេស្ម​កាន់តែ​ល្អ​ជាង​មុន​។

​៤.អាហា​រហិរ​

​វា​កើត​ឡើង​ត្រង់​ថា ការ​ញ៉ា​អាហា​រហិ​រ​មួយចំនួន​អាច​ជួយ​ពង្រា​វ​ស្លេស្ម​ដែល​កំពុង​តែ​ស្អិត និង​រំខាន​ដល់​ការដកដង្ហើម​បាន​។ អ្នក​អាច​រៀបចំ​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ Capsiacin ឲ្យ​ក្តៅ​ដើម្បី​វា​អាច​ធ្វើឲ្យ​ស្លេស្ម​កំពុងតែ​ស្អិត​នោះ​រាវ​មក​វិញ​បាន​។

​៥.ទឹកឃ្មុំ​

​បើសិន​ជា​អ្នក​ចង់​បំបាត់​ស្លេស្ម យក​ល្អ​គួរតែ​ប្រើប្រាស់​ទឹកឃ្មុំ​។ ទឹកឃ្មុំ​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់ សារធាតុ​ប្រឆាំង​ការ​រលាក ប្រឆាំង​វីរុស និង​បាក់តេរី ដែល​អាច​បំបាត់​ស្លេស្ម​ដែល​កំពុងតែ​ស្ទះ​ក្នុង​បំពង់ករ​បាន​។ ចូរ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​ដើម្បី​ទទួល​បាន​ប្រយោជន៍​របស់​វា​។

៦.​ខ្ញី​

​ស្លេស្ម​អាច​ងាយ​នឹង​ព្យាបាល​ជាមួយនឹង​ខ្ញី ដោយសារ​តែ​វា​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក និង​បាក់តេរី ហើយ​ក៏​ជួយ​បន្ធូរ​ការស្ទះ​ក្នុង​ផ្លូវដង្ហើម​បានដែរ​។ អ្វី​ដែល​ងាយស្រួល​នោះ​គឺ​គ្រាន់តែ​យក​ខ្ញី​ធ្វើជា​តែ​ដើម្បី​ញ៉ាំ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​ជា​ការ​ស្រេច​៕

ប្រភព៖ Health.com.kh   អត្ថបទ៖ ដៃគូសារព័ត៌មាន