កំណត់ត្រាមិនចាញ់របស់ Barca ត្រូវចប់ក្រោមស្នាដៃ Levante

  • 2018-05-13 23:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដីស្រមៃមិនដែលចាញ់របស់ Barcelona នៅ La Liga ត្រូវចប់ត្រឹមយប់មិញបន្ទាប់ពីចាញ់បរាជ័យក្រោមថ្វីជើងរបស់ Levante ដោយលទ្ធផល ៥ទល់នឹង៤។

ក្រុមយក្សកាតាឡាន់បានចាប់ឆ្នើមរដូវកាលមិនចាញ់សោះនៅ ៣៦ប្រកួតកន្លងមក និងសង្ឃឹមថាបង្កើតកំណត់ត្រាលើកពានលីគកំពូលអេស្ប៉ាញទាំងមិនស្គាល់បរាជ័យលើកដំបូង ប៉ុន្តែគ្រប់យ៉ាងត្រូវចប់ត្រឹមសប្ដាហ៍ទី៣៧។

ការប្រកួតនៅទឹកដី Estadi Ciutat de València កីឡាករម្ចាស់ផ្ទះ Emmanuel Boateng បានក្លាយជាវីរបុរសស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងនៅនាទី ៩, ៣០ និង៤៩ ហើយខ្សែបម្រើឆ្វេង Enis Bardh រកបាន២គ្រាប់នៅនាទី ៤៦ និង៥៦។

ក្រុមភ្ញៀវវិញ Coutinho ក៏ធ្វើបាន Hat Trick ដូចគ្នានៅនាទី ៣៨, ៥៩ និង៦៤ ហើយ Suárez បានស៊ុតប៉េណាល់ទី១គ្រាប់នៅនាទី៧១ ប៉ុន្តែនៅមិនអាចស្រោចស្រង់ក្រុមឲ្យស្មើ Levante បាន។ ប្រកួតចុងក្រោយ Barca ត្រូវប៉ះ Real Sociedad៕

ប្រភព៖ AS English   អត្ថបទ៖ វីរ័ត្ន