ជ័យជម្នះសប្ដាហ៍ចុងក្រោយនៅ PL តើ Man City បំបែកកំណត់ត្រាអ្វីខ្លះ?

  • 2018-05-14 00:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បានបញ្ចប់រដូវកាលរបស់ខ្លួនដោយយកឈ្នះទៅលើ Southampton ដោយលទ្ធផលប្រផិតប្រផើយ ១ទល់នឹង០។

ជ័យជម្នះរបស់ក្រុមរហស្សនាមថាពណ៌ផ្ទៃមេឃស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធជួរមុខ Grabriel Jesus នៅនាទី ៩០។ យ៉ាងណាក្រៅពីការទទួលបាន៣ពិន្ទុនៅថ្ងៃចុងក្រោយលោក Pep Guardiola បានដឹកនាំក្រុមបំបែកកំណត់ត្រាមួយចំនួននៅលីគកំពូលអង់គ្លេសដូចជា:

  • គឺជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រ Premier League ដែលរកបាន១០០ពិន្ទុ

  • ឈ្នះ៣២ប្រកួតពីការលេង ៣៨ប្រកួតនៅលីគ

  • បង្កើតកំណត់ត្រាឈ្នះ១៨ប្រកួតជាប់គ្នា

  • ស៊ុតបញ្ចូលទីគូប្រកួត១០៦គ្រាប់

  • មានគ្រាប់សំណល់ក្នុងដៃ៧៩គ្រាប់ (យកគ្រាប់ស៊ុតចូល ដកគ្រាប់របូត)

  • លើកពានដោយមានគម្លាតពិន្ទុ ១៩ពិន្ទុពីក្រុមលេខ២៕

ប្រភព៖ BBC   អត្ថបទ៖ វីរ័ត្ន