អុញ​នុះ​! Crush ឌុច លីដា មាន​មុខ​មាត់​ស្រដៀង​ខ្លួន​

  • 2018-05-14 08:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ ឌុច លីដា បាន​បង្ហាញ​តារា​ភាព​យន្ត​ចិន​ម្នាក់​ឈ្មោះ ​Bosco Wong ​ថា​ ជា​ Crush របស់​​ខ្លួន​អស់​រយៈ​ពេល​១១​ឆ្នាំ​មក​​ហើយ​ រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​ស្រឡាញ់​គាំទ្រ​ដដែល​ មិន​បាន​ផ្លាស់​ប្ដូរ​នោះ​ទេ។

ក្រោយ​ពី​​​​តួ​អង្គ​ស្រី​​ក្នុង​រឿង​ "ខ្នោះ​បេះ​ដូង​" ​បង្ហាញ​​មុខ​តារា​ភាព​យន្ត​​ខាង​លើ​ថា ​ជា​Crush ខ្លួន​រួច​មក​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​រូប​ថត​មួយ​សន្លឹក​​ពី​បុរស​សង្ហា​រូប​នេះ​គឺ​មាន​ទម្រង់​មុខ​ ស្រដៀង ​នាង ខ្លាំង​ណាស់។ ​សូម្បី​តែ​ សាឡាត់ ស្រីឡាង ​ក៏​និយាយ​ថា៖​" មួយ​ប៉ុស្តិ៍​ចុង​ក្រោយ​មុខ​ស្រដៀង​បង​(ឌុច លីដា) ឯង"។

ក្រៅ​ពី សាឡាត់ ស្រីឡាង ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​​​បាន​លើក​ឡើង​ថា៖" ស្រដៀង​មែន​តើ​ មុខ​ដូច​ចែ​ឯង​ខ្លាំង​ណាស់ បើ​មិន​ប្រាប់​ខ្ញុំ​ប្រាកដ​ជា​ថា​បង​ប្អូន​ ចែ​ លីដា ហើយ​ព្រោះ​មុខ​ស្រដៀង​គ្នា​យ៉ាង​ហ្នឹង"។

រូប​ថត​មួយ​នេះ​ហើយ​អ្នក​សិល្បៈ គិត​ថា​តារា​ភាព​យន្ត​ចិន​ រូប​នេះ មុខ​ស្រដៀង ឌុច លីដា

ទោះ​បី​ជា​មាន​ការ​បញ្ចេញ​មតិ​យោបល់​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក បែប​នេះ​ក្ដី​​សាមី​ខ្លួន ឌុច លីដា​ មិន​បាន​ឆ្លើយ​តប​ថា​​ ឬ ទទួល​ស្គាល់​ថា​បុរស​ដែល​ជា​ Crush នាង​ អស់​រយៈ​ពេល​ ១១​ឆ្នាំ​មាន​មុខ​មាត់​ស្រដៀង​ខ្លួន​​ឡើយ៕​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី