បុរស​ ៧៦ ឆ្នាំ​ចេញ​សារ​ផ្ញើ​ទៅ Tim Cook ក្រោយ​ជីវិត​ខ្លួន​ត្រូវ​ជួយ​សង្រ្គោះ​ដោយ Apple Watch

  • 2018-05-15 02:29:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ជា​ញឹកញយ​នាឡិកា​ឆ្លាតវៃ Apple Watch បាន​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​ជា​ច្រើន ដោយឡែក​មួយ​ករណី​ចុង​ក្រោយ​កើត​ឡើង​លើ​បុរស​វ័យ ៧៦ ឆ្នាំ មាន​ឈ្មោះ Gaston D'Aquino រស់​នៅ​ក្នុង​ទីក្រុង​ហុងកុង បាន​ទទួល​សារ​ចេញ​ពី​នាឡិកា​ថា​អត្រា​នៃ​ចង្វាក់​បេះដូង​មាន​ការ​កើន​ឡើង​ខ្ពស់ អំឡុង​ពេល​លោក​អង្គុយ​ក្នុង​ព្រះវិហារ​មួយ​កន្លែង​នា​ថ្ងៃ​ទី ១ មេសា។​

ភ្លាម​នោះ​ D'Aquino ក៏​សម្រេច​បោះបង់​អាហារ​ថ្ងៃ​ត្រង់ ហើយ​ក្រុម​គ្រួសារ​ក៏​ប្រញាប់​បញ្ជូន​លោក​ទៅ​មន្ទីរពេទ្យ ដោយ​រៀបរាប់​រឿងរ៉ាវ​ប្រាប់​ទៅ​វេជ្ជបណ្ឌិត​មុន​សម្រេច​ធ្វើ​ការ​ត្រួតពិនិត្យ​តាម​ប្រព័ន្ធ EKG ទើប​លទ្ធផល​បង្ហាញ​យ៉ាង​ច្បាស់​ថា​​​ ២ ភាគ​បី​នៃ​សរសៃ​ឈាម​ក្រហម​ធំៗ​មាន​ការ​រាំង​ស្ទះ និង​សរសៃ​ឈាម​ប្រភេទ​ផ្សេង​ទៀត​ប្រមាណ ៩០ ភាគរយ​ក៏​កំពុង​ជួប​បញ្ហា។ នៅ​មន្ទីរពេទ្យ លោក​វេជ្ជបណ្ឌិត​ក៏​ហាក់​ស្ងើច​សរសើរ​ដល់​នាឡិកា Apple Watch ដែល​អាច​ស្ទាបស្ទង់​យ៉ាង​ជាក់លាក់​ជុំវិញ​បញ្ហា​នេះ។

ក្រោយ​សង្គ្រោះ​ជីវិត​រួចរាល់ លោក Gaston ក៏​បាន​ផ្ញើ​សារ​ទៅ​នាយក​ប្រតិបត្តិ Apple ដូច្នោះ​ថា៖ "នាឡិកា​នេះ​ផ្តើម​លោត​រំញ័រ ហើយ​ខ្ញុំ​បាន​ឃើញ​សារ ដោយ​កន្លង​មក​ខ្ញុំ​ពុំ​ធ្លាប់​ដោះ​វា​ចេញ​នោះ​ទេ ព្រោះ​មុខងារ​នេះ​ជា​ចំណុច​ល្អ​មួយ​នៃ​ឧបករណ៍"។

ឆ្លើយតប​មក​វិញ​ពី​លោក Tim Cook ក៏​បាន​សរសេរ​ថា៖ "Gaston, ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​អ្នក​ទទួល​បាន​ការ​ព្យាបាល ហើយ​ក៏​អរគុណ​ដែល​អ្នក​បាន​ចំណាយ​ពេល​ចែករំលែក​រឿង​នេះ"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:


ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា