កុម្ម៉ង់ Oppo F7 128GB ឥឡូវ​នេះ នឹង​បាន​ប្រម៉ូសិន​ពិសេស

  • 2018-05-14 14:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​នៅ​កម្ពុជា អាច​កុម្ម៉ង់​ទូរសព្ទកាមេរ៉ា​ Selfie យក្ស Oppo F7 128GB បាន​ហើយ នៅ​តាម​គ្រប់​ហាង​ទូរសព្ទ​ទាំង​អស់​នៅ​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា ចាប់​ពី​ថ្ងៃ​ទី ១២-១៨ ឧសភា ប៉ុណ្ណោះ ភ្ជាប់​ជាមួយ​ប្រូម៉ូសិន​ពិសេស។ នេះ​បើ​យោង​តាម​ការ​ប្រកាស​លើ​ផេក​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ Oppo កម្ពុជា។

Smartphone មួយ​នេះ មាន​លក្ខណៈ​ស្ទើរ​តែ​ដូចគ្នា​នឹង F7 64GB ដែល​ក្រុមហ៊ុន​ដាក់​លក់​កាល​ពី​ចុង​ខែ​មេសា ខុស​គ្នា​ត្រង់​ទំហំ​ម៉ាស៊ីន 128GB និង​មាន​ល្បឿន​លឿន​ជាង ព្រោះ​វា​មាន RAM ទំហំ 6GB។ ឯ​តម្លៃ​វិញ គឺ ៤២៩ ដុល្លារ

រាល់​ការ​កុម្ម៉ង់ OPPO F7 128GB ក្នុង​រយៈ​ពេល​នេះ នឹង​ទទួល​បាន​កញ្ចប់​ប្រូម៉ូសិន៖ ស្រោម​ការពារ​ទូរសព្ទ (មាន​ហត្ថលេខា​តារា​តំណាង​ក្រុមហ៊ុន​ទាំង ៣ រូប) កាតាប​ស្ពាយ​ពី​ក្រោយ ស៊ីម Smart លេខ​ពិសេស តម្លៃ ៥៩ ដុល្លារ​ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង រយៈ​ពេល ១៦ សប្តាហ៍ ជើង​ទ្រ​កាមេរ៉ា (Tripod) និង​កាស​ធំ (Headphone) មួយ។

F7 128GB មាន​ពីរ​ពណ៌​គឺ ក្រហម (Solar Red) និង​ពេជ្រ​ខ្មៅ (Diamond Black)។ វា​មាន​ទំហំ ៦,២៣ អ៊ីញ វិមាត្រ​ផ្ទៃ​អេក្រង់ 19:9 កម្រិត​បង្ហាញ​រូបភាព FHD+ ហើយ​អេក្រង់​ឆក (Notch Screen) Super Full Screen។ ទូរសព្ទ​មាន​មុខងារ Full Screen Multitasking ដែល​អាច​ឲ្យ​អ្នក​មើល​វីដេអូ ឬ​លេង​ហ្គេម​បណ្តើរ ហើយ​អាច​ឆ្លើយ​តប​សារ ឬ​លេងchat បណ្តើរ (We chat, Messenger & What App)។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ផេក​ផ្លូវការ​ក្រុមហ៊ុន OPPO CAMBODIA

មើល​បច្ចេកវិទ្យា​ថត Selfie ទំនើប​បំផុត​ AI Beauty 2.0 លើ Oppo F7៖

ដោយ៖ សុផាត