រឿង​រ៉ាវ​ទាំង​៩ របស់​ G-Dragon ដែល​កម្រ​មាន​អ្នក​ដឹង​

  • 2018-05-15 12:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ មាន​ការ​បែក​ធ្លាយ​រឿង​រ៉ាវ​ទាំង​៩​ របស់​តារា​ចម្រៀង​ G-Dragon ដែល​កម្រ​មាន​អ្នក​ដឹង​ ។

ចង់​ដឹង​ថា​ មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ! តោះ​! តាម​ដាន​ទាំង​អស់​គ្នា​ !

១. G-Dragon ចេញ​អាល់ប៊ុម​ដំបូង​ នៅ​អាយុ​៥​ឆ្នាំ​

តារា​ចម្រៀង​ G-Dragon គឺ​ផ្នែក​មួយ​នៃ​ក្រុម​ Little Lula ដែល​បាន​ប្រកួត​ចម្រៀង​អាល់ប៊ុម​ Christmas ក្នុង​ឆ្នាំ​ ១៩៩៣ តែ​ក្រោយ​មក​កុងត្រា​របស់​លោក​ក៏​ត្រូវ​បាន​បញ្ចប់​។

២. ការងារ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ដំបូង​បំផុត​របស់​ G-Dragon គឺ​ជា​កម្មវិធី​ទូរទស្សន៍​កុមារ​

តារា​សង្ហា​រូប​នេះ​ បាន​បង្ហាញ​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ក្នុង​កម្មវិធី​កុមារ Bbo Bbo Bbo ក្នុង​ឆ្នាំ​១៩៩២។

៣. CD ដំបូង​បំផុត​របស់​ G-Dragon គឺ​ជា​អាល់ប៊ុម​ Wu-Tang Clan

អាល់ប៊ុម​ដំបូង​របស់​ G-Dragon គឺ​ Enter the Wu-Tang ដែល​បង្ហាញ​ពី​សមត្ថភាព​រ៉េប​របស់​លោក​។

៤. G-Dragon ចូល​ហ្វឹកហ្វឺន​ដំបូង​បំផុត​ គឺ​នៅ​ក្នុង​ផលិតកម្ម​ SM

មុន​ពេល​ចូល​ផលិតកម្ម​ YG តារា​ចម្រៀង​ Kwon Jiyong (G-Dragon) បាន​ធ្វើ​ការ​នៅ​ផលិតកម្ម​ SM អស់​រយៈ​ពេល​ ៥​ឆ្នាំ​។

៥. G-Dragon ប្ដូរ​ឈ្មោះ​ជា​ពី​ Kwon Jiyong ទៅ​ G-Dragon នៅ​ឆ្នាំ​២០០៦

នៅ​ពេល​ដែល​បង្កើត​ក្រុម​ BIG BANG ប្រធាន​ក្រុម​ប្រុស​សង្ហា​នោះ​គឺ​ G-Dragon ។

៦. G-Dragon ចាប់​ផ្ដើម​រ៉េប​នៅ​អាយុ​១៣​ឆ្នាំ

៧. G-Dragon កើត​ឆ្នាំ​រោង​

៨. G-Dragon ចាប់​ផ្ដើម​ឡើង​ឆាក​សម្ដែង​ នៅ​អាយុ​៧​ឆ្នាំ​

នៅ​អាយុ​ ៧​ឆ្នាំ​ តារា​សង្ហា​រូប​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ Little Roora ហើយ​តារា​រូប​នេះ​ក៏​បញ្ចេញ​ទេពកោសល្យ​ក្បាច់​រាំ​តាំង​ពី​ពេល​នោះ​។

៩. សិល្បករ​ដែល​ G-Dragon យក​ធ្វើ​ជា​ Idol មាន​៖ Jay-Z, Beyonce, Rihanna, Blackstreet, JO, Pharrell, Maroon 5, Mondo Grosso, និង​ 015B៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ម៉េង សុខហួយ