អ្នក​គាំទ្រ ១​សែន​នាក់ ​ចូលរួម​អបអរ​ហែ​ពាន​របស់ Man City

  • 2018-05-15 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City ​បាន​បញ្ចប់​រដូវ​កាល​ដោយ​លើក​ពាន​លីគ​កំពូល​អង់គ្លេស English Premier League ​និង​បាន​បំបែក​កំណត់ត្រា​ជា​ច្រើន​។

មាន​អ្នក​គាំទ្រ​ប្រមាណ​១​សែន​នាក់​ក្នុង​ក្រុង Manchester ​បាន​ចូល​រួម​អបអរ​ការ​ឈ្នះ​ពាន​របស់​ក្លឹប​មួយ​នេះ។ ចំនួន​អ្នក​គាំទ្រ​នេះ​ដែរ ​ក៏​បាន​បញ្ជាក់​ថា​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Pep ​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ​បើ​ទោះ​ជា​មិន​បាន​ឈ្នះ​ពាន​រង្វាន់​ធំ UEFA Champions League ​យ៉ាង​ណា​ក៏​ដោយ។

លោក Pep Guardiola បានដឹកនាំក្រុមបំបែកកំណត់ត្រាមួយចំនួននៅលីគកំពូលអង់គ្លេសដូចជា:

  • ជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រ Premier League ដែលរកបាន១០០ពិន្ទុ

  • ឈ្នះ៣២ប្រកួតពីការលេង ៣៨ប្រកួតនៅលីគ

  • បង្កើតកំណត់ត្រាឈ្នះ១៨ប្រកួតជាប់គ្នា

  • ស៊ុតបញ្ចូលទីគូប្រកួត១០៦គ្រាប់

  • មានគ្រាប់សំណល់ក្នុងដៃ៧៩គ្រាប់ (យកគ្រាប់ស៊ុតចូល ដកគ្រាប់របូត)

  • លើកពានដោយមានគម្លាតពិន្ទុ ១៩ពិន្ទុពីក្រុមលេខ២៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី