មិត្ត​ប្រុស​ Taylor Swift ទើប​តែ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​លើក​ដំបូង​ក្រោយ​ទាក់​ទង​គ្នា​បាន​១​ឆ្នាំ

  • 2018-05-15 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Joe Alwyn ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​សង្សារ​របស់​កំពូល​តារា​ចម្រៀង Taylor Swift បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​ មហោស្រព​ភាពយន្ត Cannes Film Festival ឆ្នាំ ២០១៨ ដោយ​បាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ ដើម្បី​ចូលរួម​ការ​ប្រគល់​ពាន​ Trophee Chopard នៅ​ទី​នោះ។

តារា​សម្ដែង Joe Alwyn

តារា​រូប​នេះ​បាន​ស្លៀក​ពាក់​ឈុត​ខ្មៅ​ ព្រម​ទាំង​ក្រវាត់​ក​ពណ៌​ខ្មៅ​ផង​ដែរ ដើម្បី​មក​ទទួល​ពាន Chopard Trophy ក្នុង​គោល​បំណង​កំណត់​សម្គាល់​ ដើម្បី​កំណត់​សម្គាល់​នូវ​ការ​មក​ដល់​ជំនាន់​ថ្មី​ នៃ​វិស័យ​ភាពយន្ត​អន្តរជាតិ​ ដែល​បាន​បង្ហាញ​ខ្លួន​នៅ​តាម​កញ្ចក់​កុន​រួច​ទៅ​ហើយ។

ក្នុង​ឱកាស​នោះ​លោក​បាន​ថ្លែង​អំណរ​គុណ​ដល់ អ្នក​ពាក់​ព័ន្ធ​នឹង​គម្រោង​ភាពយន្ត​ថ្មី​របស់​លោក​ ក៏​ដូច​ជា​កិត្តិយស​ដែល​លោក​បាន​ជាប់​ឈ្មោះ​ដណ្ដើម​ពាន​នេះ​ផង​ដែរ។

លោក Joe Alwyn និង​តារា​សម្ដែង Elizabeth Debicki

ដោយ​សារ​តែ​ទំនាក់​ទំនង​របស់​លោក​ជាមួយ​ Taylor Swift បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​ថា លោក​ក៏​ជា​តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ​ម្នាក់ លោក​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង "Mary Queen of Scots” ដែល​សម្ដែង​ជា​តួ​គូស្នេហ៍​របស់​ម្ចាស់​ក្សត្រី Elizabeth II។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Joe ក៏​នឹង​សម្ដែង​ជាមួយ​តារា​ល្បីៗ​ដូច​ជា Margot Robbie និង Saoirse Ronan សម្រាប់​រឿង​បែប​មនោសញ្ជេតនា​មួយ​ចាប់​ដាក់​បញ្ចាំង​នៅ​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ ២០១៩៕

Joe Alwyn និង Taylor Swift

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ