មិន​ធម្មតា​ Blue Dragon ៤​ប្រកួត​ស៊ុត​បាន​២៨​គ្រាប់ គេ​ស៊ុត​វិញ​១​គ្រាប់​គត់​​

  • 2018-05-15 03:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​​ពាក់​កណ្តាល​អាជីព​ Khmer Real Estate League 2018 បាន​៤​សប្តាហ៍​កន្លង​មក​​ហើយ ប៉ុន្តែ​មាន​​​តែ​២​​ក្រុម​ប៉ុណ្ណោះ​​ដែល​រក្សា​កំណត់​ត្រា​​​ឈ្នះ​​ទាំង​៤​ប្រកួត​គឺ​ក្រុម​ Blue Dragon និង​ Khmer United។

ក្រុម Blue Dragon (រូបថត៖ Khmer Real Estate League)

ក្រុម​ខ្លាំង​ Blue Dragon កំពុង​ឈរ​​លើ​កំពូល​តារាង​ បន្ទាប់​ពី​៤​ប្រកួត​កន្លង​ទៅ​ ឈ្នះ​ទាំង​៤​ប្រកួត​ដោយ​មាន​១២​ពិន្ទុ​។ ​​៤​ប្រកួត​​កន្លង​ទៅ​នេះ​ក្រុម​នាគ​ខៀវ​នេះ​ស៊ុត​ចូល​គេ​រហូត​ដល់​២៨​គ្រាប់​ និង​គេ​ស៊ុត​ចូល​វិញ​តែ​១​គ្រាប់​គត់​ដែល​ចំណេញ​គ្រាប់​បាល់​២៧​គ្រាប់។ ថ្ងៃ​បើក​ឆាក​សប្តាហ៍​ទី​១​ Blue Dragon លត់​ ក្រុម Mombo PP ដោយ​លទ្ធផល​ ៧-០, សប្តាហ៍​ទី​២​ ឈ្នះ​ក្រុម​ Tunsorng FC ដោយ​លទ្ធផល​ ៦-០, សប្តាហ៍​ទី​៣​ឈ្នះ​ក្រុម Wat Koh ដោយ​លទ្ធផល​ ៦-០ និង​សប្តាហ៍​ទី​៤​​​បំបាក់​ក្រុម​ Snor Youth យ៉ាង​ចាស់​ដៃ​ ៩-១។

ក្រុម Khmer United

មួយ​ក្រុម​ទៀត​គឺ​ Khmer United ក៏​មិន​ទាន់​ស្គាល់​បរាជ័យ​ដែរ​ ប៉ុន្តែ​រាល់​ការ​ប្រកួត​ត្រូវ​បាន​ដៃ​គូ​ស៊ុត​​ចូល​បំបែក​ពងមាន់​រហូត។ សប្តាហ៍​ទី​១ Khmer United​ ឈ្នះ​ ក្រុម​យុវជន​តាំង​គោក​ ៤-១, សប្តាហ៍​ទី​២ ឈ្នះ​ HHK FC ​ ៣-១, សប្តាហ៍​ទី​៣ ឈ្នះ​ បាសាក់ ៥-១ និង​សប្តាហ៍​ទី​៤ ឈ្នះ RFL FC ៤-១។ ៤​ប្រកួត​កន្លង​ទៅ​នេះ Khmer United ស៊ុត​ចូល​គេ​បាន​​១៦​គ្រាប់​ ប៉ុន្តែ​ត្រូវ​ដៃ​គូ​ស៊ុត​ចូល​វិញ​៤​គ្រាប់​​ដែល​ធ្វើ​ឲ្យ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​​២​មាន​១២​​​ពិន្ទុ​ដូច Blue Dragon ដែរ៕

តារាង​ចំណាត់​ថ្នាក់

អត្ថបទ៖ ជាន ចាន់រ៉ា