T-Shop បើក​សាខា​ថ្មី​ បញ្ចុះតម្លៃ​​ ឯរង្វាន់​វិញហូរ​ដូច​ទឹក

  • 2018-05-15 06:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ដំណើរការ​បាន ​១០​សាខា​ T-Shop បាន​បន្ថែម​ទីតាំង​១​ទៀត សម្រាប់​ឲ្យ​អតិថិជនងាយ​ស្រួល​​​រក​ទិញ​សម្ភារៈ​​ទំនើបៗ​បំពាក់​លើ​ទូរសព្ទ​ដៃ​​ តាម​ដែល​ខ្លួន​ត្រូវ​ការ។

សាខាថ្មី​​នេះសម្ពោធកាល​ពី​ថ្ងៃ​ ១១ ឧសភា នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១៩៨៦ ចម្ងាយ ១០០​ម៉ែត្រ ពី​ស្តុប​ផ្សា​រដី​ហ៊ុយ​ជិត​សាលា Limkokwing ជា​មួយ​ការ​បញ្ចុះ​តម្លៃ​ពិសេស​រហូតដល់ ៥០%​ លើ​​មុខ​ទំនិញ​ជា​ច្រើន។ ក្រៅ​ពី​នោះ ក៏​មាន​ការ​​ផ្ដល់​ជូន​​រង្វាន់​ចំ​នួន​២០០រង្វាន់ កាត​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​មក​ទិញ​ទំ​និ​ញ​ពេល​ក្រោយ និង​​​អ៊ុត​ទូរ​សព្ទ័-លេង​ម៉ូត ដោយ​‌​ឥតគិតថ្លៃ​មួយថ្ងៃ​ពេញ​​។

ក្រុម​ហ៊ុន​ដែល​ទទួល​សិទ្ធ​ផ្ដាច់​មុខ​លើ​​ផលិតផល ម៉ាកBaseus ​នេះ ក៏​នៅ​មាន​គម្រោង​ប​ន្ត​ផ្តល់​សិទ្ធ​ពាណិជ្ជកម្ម​របស់​ខ្លួន​បន្ថែម​ទៀ​ត​ ដោយ​សិក្សា​ទៅលើ​ទីតាំង ​ទីផ្សារ​ យ៉ាង​ច្បាស់លាស់ និង​ផ្អែក​សំខាន់​ទៅ​លើ​តម្រូវការ​របស់​អតិថិជន។

ចង់​​ដឹង​ព័ត៌មាន​លម្អិត​ពី​សាខា​ថ្មី ប្រិយមិត្ត​អាច​ទាក់​ទង​តាម​លេខ 093 913 168 ៕​

អត្ថបទ៖ សុខណា