Ryan Reynold សុខៗមកបង្ហាញខ្លួនក្នុងកម្មវិធី Mask Singer កូរ៉េផ្អើលអ្នកគាំទ្រពេញហ្នឹង!
- 2018-05-15 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ryan Reynold សុខៗមកបង្ហាញខ្លួនក្នុងកម្មវិធី Mask Singer កូរ៉េផ្អើលអ្នកគាំទ្រពេញហ្នឹង!
ចន្លោះមិនឃើញ
តារាសម្ដែង Ryan Reynold ដែលជាតារាល្បីឈ្មោះចំពោះការសម្ដែងជាតួអង្គ Deadpool សុខៗស្រាប់តែមកបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍មួយនៅប្រទេសកូរ៉េគឺកម្មវិធី "King of Mask Singer។
នៅក្នុងឱកាសនោះ Ryan បានបង្ហាញខ្លួនដោយពាក់ស្រោមមុខ និងច្រៀងបទ "Tomorrow” ដែលដកស្រង់ចេញពីភាពយន្តបែបតន្ត្រី "Annie”។
ជាធម្មតាក្នុងកម្មវិធីគឺតម្រូវឲ្យតារាល្បីៗច្រៀងឲ្យបានល្អ ដោយបិតមុខជិតដើម្បីកុំឲ្យអ្នកទស្សនានៅទីនោះដឹងថាជាអ្នកណាឲ្យពិតប្រាកដ។ ការបង្ហាញខ្លួនរបស់ Ryan បានធ្វើឲ្យទស្សនិកជននៅទីនោះភ្ញាក់ផ្អើលមិនធម្មតា។
ពេលលោកបានដោះស្រោមមុខចេញ Ryan និយាយដោយកំប្លែងថា "ឲ្យខ្ញុំសុំទោសចំពោះបទចម្រៀងនេះ។" ព្រោះគិតថាខ្លួនច្រៀងមិនសូវបានល្អ ប៉ុន្តែអ្នកទស្សនានៅទីនោះដូចជាមិនខ្វល់ពីសំឡេងរបស់លោកនោះឡើយ។
តារារូបនេះបានមកដល់ប្រទេសកូរ៉េដើម្បីធ្វើការផ្សព្វផ្សាយភាពយន្តថ្មី "Deadpool 2” របស់ខ្លួនជាមួយដៃគូសម្ដែង Kiwi Julian Dennison ហើយក៏ឆ្លៀតពេលមកចូលរួមកម្មវិធីនេះបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ។
ទស្សនាវីដេអូខាងក្រោម៖