ប្រទះឃើញដើមគគីរយក្សអាយុរាប់ពាន់ឆ្នាំ ផ្អើលអស់ពលរដ្ឋឃុំវិហារសួគ៌

  • 2018-05-15 09:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រជាពលរដ្ឋ​នៅ​​ក្នុង​ភូមិស្វាយ​មាស​ ឃុំវិហារសួគ៌​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ បាន​ប្រទះឃើញ​ដើមគគីរ​យក្ស​​ខណៈ​កំពុង​ជីក​ដីធ្វើ​ស្រះ​កាល​ពីថ្ងៃទី ១៤ ឧសភា ២០១៨​។​​​

​ដើមគគីរ​នេះ​ ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្លះ​រៀបរាប់​ថា​ ​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​ ព្រោះវា​​មាន​ទំហំ​ធំ​ ​និង​មាន​ប្រវែង​ជិត​៣០ម៉ែត្រ​ ​ដែល​កប់​ក្នុង​ដី​ជម្រៅ​រហូតដល់​ទៅ៤ម៉ែត្រ​។ រីឯពលរដ្ឋ​មាន​ផ្ទះ​នៅ​ជិត​នោះ​មិន​ដែល​ដឹង​ថា​មាន​ដើម​គគីរ​ដ៏​ធំ​នេះ​ឡើយ​​ ​ពួកគេ​យល់​ថា ​ប្រហែល​ជា​ដើមគគីរ​មួយ​នេះ ​បាន​ហូរ​រសាត់​ពីណា​មក​ទើរ​នៅ​តំបន់​ឃុំ​វិហារ​សួគ៌​នេះ​ ។

យ៉ាង​ណា​មិញ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ក្រុម​ជំនាញ​ណា​មួយ​មក​ត្រួតពិនិត្យ​ដើម​គគីរ​ ដើម្បី​វាយ​តម្លៃ​ពី​អាយុ​កាល​ប៉ុន្មាន​ឆ្នាំ និង​មាន​ដើម​កំណើត​​ពី​ចេញ​ណា​ឡើយ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព Facebook