Joe Hart ម្ចាស់​ស្រោម​ដៃ​មាស​៤​សម័យ​កាល​ត្រូវ​ដក​ចេញ​ពី​ជម្រើស​ជាតិ​

  • 2018-05-16 00:43:55
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នក​ចាំទី​ Joe Hart ត្រូវ​បាន​លោក​ Gareth Southgate ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​សម្រាប់​ព្រឹត្តិការណ៍​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​រុស្ស៊ី។​

Hart និង Wilshere

អ្នក​ចាំទី​វ័យ​៣១​ឆ្នាំ​ដែល​ធ្លាប់​លេង​ឲ្យ​អង់គ្លេស​​៧៥​ប្រកួត​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​នៅ​រដូវ​កាល​នេះ​ដោយ​របូត​៣៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៩​លើក​ជាមួយ​ West Ham។ Hart ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​៣​​ដូចជា​ពាន​ Euro ២០១២, ២០១៦ និង​ World Cup ២០១៤ ក៏​ដូចជា​វគ្គ​ជម្រុះ​ World Cup នា​ពេល​កន្លង​ទៅ។​

យ៉ាង​ណា​ម្ចាស់​ស្រោម​ដៃ​មាស​ Premier League ៤​សម័យ​កាល​លេង​បាន​តែ​១​ប៉ុណ្ណោះ​ក្នុង​៥​ប្រកួត​ចុងក្រោយ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ Southgate។ ក្រៅ​ពី​ Joe Hart នៅ​មាន​ខ្សែ​បម្រើ​ Wilshere របស់​ Arsenal ក៏​ត្រូវ​ខ្ទាត​ចេញ​ពី​ជម្រើស​ជាតិ​ដូចគ្នា៕


ប្រភព៖ theguardian   អត្ថបទ៖ វិរ័ត្ន