ក្តៅៗ! កូរ៉េខាងជើង លុបចោលជំនួបកំពូល ជាមួយកូរ៉េខាងត្បូង

  • 2018-05-16 01:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨​នេះ បាន​ប្រកាស​លុប​ចោល​ជំនួប​ចរចា​កម្រិត​ខ្ពស់​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ ដោយសារ​ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កងទ័ព​អាកាស​កូរ៉េខាងត្បូង និង​អាមេរិក។

កូរ៉េខាងជើង​បាន​ចាត់​ទុក​សម​យុទ្ធ​រួម​គ្នា​នោះ​ថា គឺ​ជា​សកម្មភាព​បង្ក​ជម្លោះ​ដ៏​ឈ្លើយ និង​អាក្រក់​មួយ។

ជា​មួយ​គ្នា​នេះ កូរ៉េខាងជើង​ក៏​បាន​រិះគន់​សហរដ្ឋអាមេរិក​ផង​ដែរ។ កូរ៉េខាងជើង ថា "សហរដ្ឋអាមេរិក​គួរតែ​គិត​សា​ឡើង​វិញ​ពី​ជោគ​វាសនា​នៃ​ជំនួប​កំពូល​រវាង​អាមេរិក និង​កូរ៉េខាងជើង"។

កូរ៉េខាងជើង​បញ្ជាក់​ថា "វា​មាន​ដែន​កំណត់​ទៅ​នឹង​ទំហំ​នៃ​សុច្ឆន្ទៈ និង​ឱកាស ដែល​យើង​អាច​ផ្ដល់​ឲ្យ​បាន"។

សូម​បញ្ជាក់​ថា តាម​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨​នេះ គណៈ​ប្រតិភូ​ជាន់ខ្ពស់​របស់​ប្រទេស​កូរ៉េទាំង​ពីរ នឹង​ត្រូវ​ជួប​ពិភក្សា​គ្នា នៅ​តំបន់​គ្មាន​យោធា ពី​យន្តការ​បន្ទាប់ ក្រោយ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ចេអ៊ីន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ វាសនា

អត្ថបទពេញនិយម