កីឡាករ​ប្រាប់​ថា ៩០% អតីត​សមាជិក Arsenal ម្នាក់​នឹង​មក​ជំនួស​កន្លែង Wenger

  • 2018-05-16 02:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​របស់​ក្លឹប​កាំភ្លើង​ធំ​បាន​បង្ហើប​ប្រាប់​​​សារព័ត៌មាន​ល្បី Dailymail ​ថា អ្វី​ៗ​៩០​%​ហើយ Mikel Arteta  នឹង​មក​ជំនួស​កន្លែង​របស់​លោក Arsene Wenger។

តាម​ប្រភព បុរស​សញ្ជាតិ​អេស្ប៉ាញ​ ដែល​ធ្វើ​ការ​ជាមួយPep Guardiola  ២​រដូវ​កាល​នៅ Manchester City គឺ​ជា​បេក្ខជន​ដែល​ប្រធាន​នាយក​ប្រតិបត្តិ​របស់ Arsenal ពេញ​ចិត្ត​ខ្លាំង។ ខណៈ​អ្នក​ចាត់​ការ​ល្បី​ៗ​ផ្សេង​ទៀតដូច​ជា Max Allegri, Luis Enrique និង Joachim Low ហាក់​មិន​ចង់​​មក​គ្រង​តំណែង​នេះ​ទេ។

Allegri បាន​និយាយ​កាល​ពី​ដើម​សប្ដាហ៍​ថា លោក​នឹង​បន្ត​នៅ Juventus នារដូវ​កាល​ក្រោយ ឯ Enrique មាន​ការ​ទាមទារ​ច្រើន ដូច្នេះ​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ ខណៈ Low ទើប​តែ​យល់​ព្រម​កុងត្រា​ថ្មី​ជាមួយ​ជម្រើស​ជាតិ​អាល្លឺម៉ង់។ ចំពោះ​រឿង Arteta ត្រូវ​រង​ចាំ Arsenal ប្រកាស​ជា​ផ្លូវការ​សិន។

សម្រាប់ Mikel Arteta វ័យ​​ទើប​តែ​៣៦​ឆ្នាំ​ធ្លាប់​មាន​បទពិសោធន៍​ច្រើន​ដែរ​នៅ​កាំភ្លើង​ធំ។ លោក​ធ្លាប់​លេង​នៅ​ទី​នេះ​៥​រដូវ​កាល​ពី​២០១១​ដល់​២០១៦ ហើយ​ក៏​បញ្ចប់​អាជីព​នៅ​ទី​នេះ​ដូច​គ្នា៕ ​

​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី