រំភើប​! យុវជន​ខ្មែរ​ដល់​ទៅ​​៦០%​ចូល​រួម​ប្រណាំង​រើស​សំរាម​ដើម្បី​សុខភាព​ និង​ទី​ក្រុង​ស្អាត

  • 2018-05-16 02:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ប្រណាំង​រើស​សំរាម​ដំបូង​បង្អស់​នៅ​កម្ពុជា​ Green Raceកាល​ពី​ព្រឹក​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ សៅរ៍​ទី​១២ ឧសភា​នៅ​ភ្នំពេញ​ថ្មីៗនេះ​ ឃើញ​ថា​ក្រៅ​ពី​មាន​បរទេស​ជា​ច្រើន​ចូល​រួម ក្នុង​នោះ​ក៏​មាន​យុវជន​ន​ខ្មែរ​ចូល​រួម​ដល់ទៅជាង៦០ភាគរយដែរ។

ទិដ្ឋភាព​ដ៏​សកម្ម​ក្នុង​ការ​ដើរ​ផង រត់​ផង​ជាមួយ​​ស្នាម​ញញឹម ភាព​សប្បាយ​រីករាយ​របស់​ពួក​គេ​ ​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណៈ​ជន​ ព្រោះ​ពួកគេ​ហាក់​ដូច​ជា​មិន​នឿយ​ហត់​សោះ​បើ​​​ទោះជា​ថ្ងៃ​ចាប់​ផ្ដើម​បញ្ចេញ​កម្ដៅ​នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ក៏​ដោយ។

កាន់​តែ​​រំជួល​ចិត្ត​ទៀត​នោះ គឺ​នៅ​ពេល​ដែល​ពួក​គេ​បាន​យក​ថង់​សំរាម​ជា​ច្រើន​ថង់​ធំៗ​ដែល​រើស​បាន​តាម​ផ្លូវ​មក​ដាក់​ជុំ​គ្នា​មាន​ចំនួន​៥០ថង់។​

ចង់​ដឹង​ថា​កម្មវិធី​នេះ​សប្បាយ និង​មាន​អត្ថន័យ​កម្រិត​ណា​សូម​មើល​វីដេអូ៖

អត្ថបទ៖ ដេត លីដា

អត្ថបទពេញនិយម