គួរ​កាត់បន្ថយការប្រើអ៊ិនធឺណេត និងការកំសាន្តនានា បើ​ចង់មានបាន ហើយជោគជ័យ

  • 2018-05-16 03:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកមានពេលវេលាដ៏មានតម្លៃប៉ុន្មាន ដែលអ្នកអាចលេង Facebook ឬហ្គេម​នៅពីមុខអេក្រង់ទូរសព្ទ ឬទូរទស្សន៍? ពីរភាគបីនៃអ្នកមាន និងអ្នកជោគជ័យ មើលទូរទស្សន៍តិចជាង ១ ម៉ោងក្នុងមួយថ្ងៃហើយស្ទើរតែ ៦៣ ភាគរយ ចំណាយតិចជាងមួយម៉ោងក្នុងមួយថ្ងៃនៅលើអ៊ិនធឺណេត លុះត្រាតែវាទាក់ទងនឹងការងារ។

រូប​តំណាង

ផ្ទុយទៅវិញ មនុស្សដែលទទួលជោគជ័យទាំងនេះ ប្រើប្រាស់ពេលវេលាទំនេររបស់ពួកគេដើម្បីពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន បណ្តាញការងារស្ម័គ្រចិត្ត ធ្វើការងារទូទៅ ឬផ្នែកអាជីវកម្ម និងស្វែងរកគោលដៅមួយចំនួន ដែលនឹងនាំឲ្យកាន់តែល្អប្រសើរជាងមុន។

ប៉ុន្តែ ៧៧ ភាគរយនៃអ្នកដែលក្រខ្សត់ ឬគ្មានការងារធ្វើ បែរជាចំណាយពេលមួយម៉ោង ឬច្រើនជាងនេះក្នុងមួយថ្ងៃ ដើម្បីមើលទូរទស្សន៍ ហើយ ៧៤ ភាគរយ ចំណាយពេលមួយម៉ោងឬច្រើនជាងនេះក្នុងមួយថ្ងៃ ដោយប្រើអ៊ិនធឺណិតកំសាន្ត៕

ប្រភព៖ health.com.kh

អត្ថបទពេញនិយម