សម្រស់​​តារា​៥​ដួង​នេះ​ មុន​ និង​ក្រោយ​កែ​សម្ផស្ស​​ មើល​ទៅ​ប្លែក​ខ្លាំង​

  • 2018-05-16 03:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ឲ្យ​មាន​យី​អ៊ុន​​ក្នុង​ទីផ្សារ​សិល្បៈ ​​តារា​ជា​ច្រើន​បាន​សម្រេចចិត្ត​កែ​សម្ផស្ស​របស់​ខ្លួន​ឲ្យ​មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត។ ក្រោយ​កែ​រួច សម្រស់​របស់​តារា​ទាំង​នេះ​ពិត​ជា​មាន​ភាព​ខុស​ប្លែក​ខ្លាំង​។​ ​

មុនកែ
ក្រោយកែ

១. ថន លក្ខិណា៖ បាន​កែ​ច្រមុះ​ និង​បបូរមាត់​ ដោយ​​​ចំណាយ​ប្រាក់​អស់​ជាច្រើ​នពាន់​ដុល្លារ។ ការ​កែ​នេះ​ ត្រូវ​ឡើង​​ចុះ​ប្រទេស​ថៃ​ច្រើនដង ទើប​កែ​បាន​ស្អាត​ដូច​បំណង។

មុនកែ
ក្រោយកែ

២. ទេព បូ​ព្រឹក្ស៖ បាន​កែ​ច្រមុះ​ រួម​ទាំង​កែ​ទម្រង់​មុខ​អក្សរ V ។ ​ដៃ​គូ​ចម្រៀង​ជា​មួយ​លោក​ ងួន​ ចាន់​ដេវីត​ រូប​នេះ​មិន​បាន​លាក់​លៀម​ពី​ការ​ផ្លាស់​ប្តូរ​សម្រស់​របស់​ខ្លួន​ឡើយ ដោយ​ទទួល​ស្គាល់​ថា​ពិត​ជា​បាន​ឆ្លងកាត់​មុខកាំបិត​​លើផ្ទៃ​មុខពិត​មែន។

មុនកែ
ក្រោយកែ

៣. ព្រះ​កាយ​ច័ន្ទ៖ ធ្វើ​ច្រមុះ​ និង​ចាក់​ថ្គាម​ឲ្យ​មុខ​អក្សរ​ V។ ​តួឯក​ក្នុង​រឿង​ "ទណ្ឌកម្ម​ស្នេហ៍​"​ បាន​សម្រេច​វះ​កាត់​​នៅ​គ្លី​និក​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។

មុនកែ
ក្រោយកែ

៤. សូ​ដា​នី​តា៖ កែ​ទម្រង់​មុខ​អក្សរ V ។​ តារា​​នៅ​តែ​រក្សា​បាន​ភាព​ក្មេង​ជាង​វ័យ​រូប​នេះ​កាល​ពីចូល​សិល្បៈ​ដំបូង​មាន​មុខ​ធំ ហើយ​ថ្គាម​ខ្លា​ តែ​ពេល​នេះ​សូ​ដា​នី​តា​បាន​ប្រែ​ប្រួល​ទម្រង់​មុខ​រាង​អក្សរ V យ៉ាង​ស្រស់​ស្អាត។

មុនកែ

៥. ហង្ស​ សុ​ជា​តា៖ កែទម្រង់​មុខ​អក្សរ V។ ​ក្រោយ​ពី​កែ​សម្ផស្ស​មក សម្រស់​របស់​តារា​ចម្រៀ​ង​ហង្ស សុជាតាកាន់​តែ​ស្អាត​ប្លែក​​ និង​ក្មេង​ជាង​វ័យ​៕

​​​​​​

អត្ថបទ៖ លឹម សុនា