ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង ២៦ មាន​តម្លៃ​ថ្លៃ​កប់​ពពក​មាន​ ២ ​នៅ​អាស៊ាន

  • 2018-05-16 06:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ក្រុមហ៊ុន​អាជីវកម្ម​នានា ក្រុមហ៊ុន​ដែល​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា តែង​តែ​ឈរ​នៅ​លើ​គេ​ក្នុង​តារាង​ក្រុមហ៊ុន ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​ក្នុង​លោក។

ជាក់​ស្ដែង នៅ​ក្នុង​បញ្ជី​របស់ PitchBook ដែល​ទើប​តែ​នឹង​ចេញ​នៅ​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឯកជន​ចំនួន ២៦ បាន​ឈរ​នៅ​លើ​តារាង ហើយ​មាន​តម្លៃ​ខ្ទង់​ពាន់​លាន​ដុល្លារ​ឡើង​ទៅ ដោយ​ក្នុង​នោះ​មាន​ ២ ក្រុមហ៊ុន​នៅ​ក្នុង​អាស៊ាន​យើង។

២៦. Ubtech: ៥ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន ដែល​មាន​ជំនាញ​ខាង​ផលិត​មនុស្ស​យន្ត​ក្នុង​វិស័យ​អប់​រំ​ និង​កម្សាន្ត។

២៥. Machin Zone: ៥ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Palo Alto សហរដ្ឋ​អាមេរិក ដែល​មាន​ជំនាញ​ខាង​ផលិត​ហ្គេម​ទូរសព្ទ​ដែល​លេង​បាន​ច្រើន​គ្នា។

២៤. Coupang: ៥ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ជា​ទីផ្សារ​ទិញ​ដូរ​លើ​អ៊ីនធឺណិត​។

២៣. GO-JEK: ៥ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង ចាកាតា ប្រទេស ឥណ្ឌូណេស៊ី ផ្ដល់​សេវាកម្ម​ហៅ​តាក់ស៊ី តាម​កម្មវិធី​ទូរសព្ទ​ដៃ។

២២. Slack: ៥.១ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង San Francisco សហរដ្ឋ​អាមេរិក ផ្ដល់​ជា​កម្មវិធី​សម្រាប់​ផ្ញើ​សារ​ទំនាក់​ទំនង​ក្នុង​អង្គភាព​ កន្លែង​ការងារ​។

២១. WeDoctor: ៥.៥ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន ផលិត​ជា​កម្មវិធី​សម្រាប់​សេវាកម្ម​វេជ្ជសាស្ត្រ។

២០. Robinhood: ៥.៦ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​មាន​ជំនាញ​ខាង​ crytocurrency និង ផលិត​កម្មវិធី​ក្នុង​ការ​ដោះ​ដូរ។

១៩. Grab: ៦ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស សិង្ហបុរី ផ្ដល់​សេវាកម្ម​ហៅ​តាក់ស៊ី តាម​កម្មវិធី​ទូរសព្ទ​ដៃ។

១៨. Lianjia.com: ៦ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន ជា​គេហទំព័រ​ផ្ដល់​សេវាកម្ម​អចលនទ្រព្យ សម្រាប់​លក់​ និង​ជួល។

១៧. Magic Leap: ៦.៤ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បង្កើត​បច្ចេកវិទ្យា AR។

១៦. Manbang Group: ៦.៥ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន ដែល​មាន​ជា​កម្មវិធី​សម្រាប់​អ្នក​បើកបរ​រថយន្ត​ដឹង​ទំនិញ និង​អ្នក​ចែក​ចាយ។

១៥. Jiedaibao: ៧.៦ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន មាន​ជា​កម្មវិធី​ផ្ដល់​ប្រាក់​កម្ចី។

១៤. DJI: ៨ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន ជំនាញ​ខាង​ផលិត​ដ្រូន។

១៣. Stripe: ៩.២ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ខាង​ផ្នែក​ទូទាត់​ប្រាក់​លើ​អ៊ីនធឺណិត​។

១២. Paytm: ១០ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ជា​ទីផ្សារ​ទិញ​ដូរ​លើ​អ៊ីនធឺណិត​ និង​សេវាកម្ម​ទូទាត់​ប្រាក់។

១១. Lyft: ១១.៧ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ផ្ដល់​សេវាកម្ម​ហៅ​តាក់ស៊ី តាម​កម្មវិធី​ទូរសព្ទ​ដៃ។

១០. Pinterest: ១២.៣ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ផ្ដល់​សេវាកម្ម​ចែក​រំលែក​រូបភាព​លើ​អ៊ីនធឺណិត។

៩. Pinduoduo: ១៥ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន មាន​សេវាកម្ម​ស្វែង​រក​ការ​លក់​បញ្ចុះ​តម្លៃ​លើ​អ៊ីនធឺណិត​

៨. Toutiao: ២០ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន មាន​កម្មវិធី​ផ្ដល់​សេវាកម្ម​សារព័ត៌មាន​។

៧. Palantir: ២០.៥ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ផ្ដល់​សេវាកម្ម​ប្រមូល​ផ្ដុំ និង​វិភាគ​ទិនុ្នន័យ។

៦. WeWork: ២១.១ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ផ្ដល់​ទី​កន្លែង​សម្រាប់​អ្នក​ធ្វើ​ការ freelance។

៥. SpaceX: ២៤.៧ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ជំនាញ​ខាង​ផលិត​កាំជ្រួច​បាញ់​បង្ហោះ​ចូល​អវកាស។

៤. Meituan-Dianping: ៣០ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន មាន​កម្មវិធី​ផ្ដល់​សេវាកម្ម​ទិញ​ដូរ​បន្ទាន់។

៣. Airbnb: ៣១ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក មាន​កម្មវិធី​សម្រាប់​ធ្វើ​ការ​ រក​និង​ដាក់​កន្លែង​ជួល។

២. Didi Chuxing: ៥៦ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន ផ្ដល់​សេវាកម្ម​ហៅ​តាក់ស៊ី តាម​កម្មវិធី​ទូរសព្ទ​ដៃ។

១. Uber: ៦៩.៩ ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ផ្ដល់​សេវាកម្ម​ហៅ​តាក់ស៊ី តាម​កម្មវិធី​ទូរសព្ទ​ដៃ។

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ