ដឹងទេ ២ឆ្នាំចុងក្រោយនេះ ប្រេងឥន្ធនៈស្រុកខ្មែរ ឡើងថ្លៃប៉ុន្មានហើយ?

  • 2018-05-16 08:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ប្រេង​ឥន្ធនៈ​ ប្រែប្រួល​ចុះ​ឡើង​នៅ​កម្ពុជា​ ជាប្រធានបទក្តៅ១ ដែល​សាធារណជន​ នៅ​តែ​បន្ត​ផ្ដោត​ការ​ ចាប់​អារម្មណ៍​នៅ​ឡើយ ដោយ​សារ​តែ​មាន​ទាក់ទង​ជិត​ស្និត​ទៅ​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។

តាម​សេចក្ដី​ជូន​ដំណឹង​១ ដែល​បាន​ចុះផ្សាយ​ នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ២០១៨នេះ ​ក្រសួង​ពាណិជ្ជកម្ម​ កម្ពុជា បាន​ឲ្យ​ដឹង​ថា រយៈពេល២ឆ្នាំ ចុងក្រោយនេះ តម្លៃ​ប្រេង​ឥន្ធនៈ នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​កើន​ឡើង។ ដោយ​ហេតុ​នេះ​ហើយ ធ្វើឲ្យ​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា ​មាន​សមាមាត្រ​កើន​ឡើង​តិចតួច​ដែរ។

ជាក់​ស្ដែង​ ប្រេង​សាំង​ធម្មតា (EA92) នៅ​ក្នុង​ខែ​មេសា ឆ្នាំ២០១៦ មាន​តម្លៃ​តែ ០,៨០ដុល្លារ ក្នុង១លីត្រ ឬ​ស្មើ ៣.២០០រៀល។ ប៉ុន្តែ​សាំង​ដដែល​នេះ បាន​ហក់​ឡើង​ដល់​ តម្លៃ ១,០២ដុល្លារ ក្នុង១លីត្រ នៅ​ក្នុង​ខែ​មេសា ឆ្នាំ២០១៨ ដែល​តម្លៃ​នេះ​ ស្មើ​នឹង​ប្រហែល ៤.០៨០រៀល

សេចក្តីជូនដំណឹង ក្រសួង​ពាណិជ្ជកម្ម​

សូម​បញ្ជាក់​ថា សមាមាត្រ​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​ នៅ​កម្ពុជា បាន​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ប្រភព​ប្រេង​ឥន្ធនៈ​ស្ទើរតែ​ទាំងអស់​នៅ​កម្ពុជា មាន​ប្រភព​នាំចូល​ ពី​ប្រទេស​ សិង្ហបុរី

រូបភាព ក្រសួង​ពាណិជ្ជកម្ម​

អត្ថបទ៖ ពៅ រក្សា