Smart បាន​​ពាន​រ​ង្វាន់​មាស​ ក្រោយ​អនុវត្ត​ច្បាប់​ពន្ធ​ត្រឹមត្រូវ​ និង​ទាន់ពេលវេលា​

  • 2018-05-16 08:55:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ១៦ ខែ​ឧសភា ឆ្នាំ​២០១៨ - ក្រុមហ៊ុន Smart Axiata ត្រូវបាន​ទទួលស្គាល់​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ជា​ជាមួយនឹង​ពាន​រ​ង្វាន់​មាស​សម្រាប់​ការអនុវត្ត​ច្បាប់​ពន្ធ​របស់ខ្លួន​។ តាម​រយៈ​ការ​ទទួលពាន​រ​ង្វាន់​នេះ ក្រុមហ៊ុន Smart បាន​ក្លាយជា​ក្រុមហ៊ុន​ទូរ​គមនាគ​មន៍​ដំបូង​គេ​បង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់​ក្នុង​ការ​បំ​ពេញ​កាតព្វកិច្ច​ពន្ធ​របស់ខ្លួន​។​

ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​កាលពី​ថ្ងៃ ១០ ឧសភា ឯកឧត្ដម គង់ វិបុល អគ្គនាយក នៃ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​កោតសរសើ​រកា​រ​ប្រកាន់ខ្ជាប់​របស់ ក្រុមហ៊ុន Smart ចំពោះ​គោលការណ៍​ណែនាំ​និង​ត​ម្រូ​វ​ការ​ពន្ធ​សម្រាប់​វិ​ស័​យ​ទូរ​គមនាគ​មន៍​។​

ឯកឧត្ដម គង់ វិបុល បាន​មាន​ប្រសាសន៍ថា​៖ “ ក្រុមហ៊ុន Smart បាន​ខិត​ខំ​យ៉ាងខ្លាំង​ដើម្បី​អនុវត្តតាម​គោលការណ៍​ណែនាំ​ស្តីពី​ការអនុវត្ត​ពន្ធ​ដែល​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​។ នេះ​គឺជា​សក្ខីភាព នៃ​ការអនុវត្ត​គំ​រូ​របស់​ពួកគេ​នៅក្នុង​ប្រទេស​។ យើង​សង្ឃឹមថា​ពាន​រ​ង្វាន់​នេះ​នឹង​ដើរតួ​ជា​ការលើកទឹកចិត្ត​ដល់​អ្នក​បង់ពន្ធ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា អោយ​គាំទ្រ​ដល់​កំណើន​និង​ការ​អភិ​វ​ឌ្ឍ​ន៍រ​បស់​ប្រទេស​តាម​រយៈ​ការអនុវត្ត​ពន្ធ​ត្រឹមត្រូវ​និង​ទាន់ពេលវេលា​។​”​

ពាន​រ​ង្វាន់​មាស​នេះ​ត្រូវបាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ណា​ដែល​ទទួលបាន​ពិន្ទុ​ច​ន្លោះ​ពី ១៦ ទៅ ២០​ក្នុង​លក្ខណៈ​វិនិច្ឆ័យ​ចំ​នួន ១២​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ផ្តោតលើ​ការអនុលោម​តាម​កាល​កំណត់​នៃ​ការទូទាត់​និង​ការដាក់​ស្នើ​ឯកសារ​ជាក់លាក់​នៅពេល​ត្រូវ​បានស្នើ​សុំ​ពី​អគ្គនាយកដ្ឋាន​។​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន បាន​មាន​ប្រសាសន៍ថា ពាន​រ​ង្វាន់​គឺជា​មោទនភា​ពមួយ​របស់​ក្រុមហ៊ុន​។

លោក ថូ​ម៉ាស ហ៊ុន បាន​បន្ថែម​ទៀតថា​៖ “​ក្រុមហ៊ុន Smart តែងតែ​បំពេញ​ទំនួ​ល​ខុស​ត្រូវ​សម្រាប់​ជាតិ​យ៉ាង​យកចិត្តទុកដាក់​បំ​ផុត​ហើយ​យើង​នៅ​ក្រុមហ៊ុន Smart បាន​ប្តេជ្ញាចិត្ត​ចំពោះ​បទដ្ឋាន​វិជ្ជាជីវៈ​ខ្ពស់​បំ​ផុត​នៅ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​។​នេះ​គឺ​រាប់​ពី​ការផ្តល់ជូន​នូ​វ​សេវា​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម របៀបវារៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ស​ង្គ​ម​របស់​ក្រុ​មហ៊ុន​យ៉ាងសកម្ម ថែមទាំង​ត​ម្រូ​វ​ការ​បង់ពន្ធដែល​បាន​កំ​ណ​ត់​និង​ការចូលរួម​វិភាគទាន​ដល់​ដល់​ទ្រ​ព្យ​សម្បត្ដិ​រដ្ឋ​។ ការ​ទទួលបាន​វិញ្ញាបនបត្រ​បែប​នេះ​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បំ​ពេញ​កាតព្វកិច្ច​ពន្ធ គឺ​ពិតជា​មោទនភា​ពមួយ​សម្រាប់​ពួកយើង​។​”​

ក្រុមហ៊ុន Smart ដែល​បាន​បង់ពន្ធ​ចំនួន ៧៦,៤ លាន​ដុល្លារ​ក្នុង​ការអនុវត្ត​បទបញ្ជា​ប្រាក់​ប្រាក់​សគុណ​ឆ្នាំ​២០១៧ នឹង​បន្ត​ជា​ក្រុមហ៊ុន​ដែល​បង់ពន្ធ​ធំ​ជាងគេ​បំផុត​មួយ​ក្នុង​ប្រទេស​។ ការចូលរួម​វិភាគទាន​ពន្ធ​របស់​ក្រុមហ៊ុន​តែឯង​មាន​ចំនួន​តំណាង​ឲ្យ ៣​ភាគ​រយ នៃ​ចំណូល​ថវិកា​ជាតិ​សរុប​កាលពី​ឆ្នាំមុន​។​

ក្នុង​របាយការណ៍​សារ​ព័ត៌មាន​មួយ បាន​សរសេរ​ថា ក្នុង​ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល​ប្រាក់​ចំណូល​បាន​ចំ​នួន ១,៩៣ ពាន់​លាន​ដុល្លារ ពោល​គឺ​កើនឡើង ៣០​ភាគ​រយ ធៀប​នឹង​ឆ្នាំមុន​ហើយ​បាន​ប្រកាស​ប្រមូល​ប្រាក់​ចំ​នួន​បាន ៧៦១ លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០១៨​។​

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេស​ប៊ុ​ក​របស់ Smart តាម​រយៈ www.facebook.com/SmartAxiata ឬ​ចូល​ទៅកាន់​គេហ​ទំព័រ www.smart.com.kh​។

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម