Atletico​ ​នឹង​​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa យប់​នេះ​ដោយ​គ្មាន​គ្រូ​ឈរ​បញ្ជា​

  • 2018-05-16 08:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid នឹង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ UEFA Europa League ទល់​នឹង​ Marseille វេលា​ម៉ោង​ ១​និង​៤៥​នាទី​រំលង​អាធ្រាត្រ​​។

Simeone

យ៉ាង​ណា​ក្រុម​ជើង​ខ្លាំង​មក​ពី​អេស្ប៉ាញ​នឹង​លេង​នៅ​កីឡដ្ឋាន Lyon ប្រទេស​បារាំង​ដោយ​គ្មាន​វត្តមាន​អ្នក​ចាត់ការ​ទូទៅ​លោក​ Diego Simeone ឈរ​បញ្ជា​នៅ​ក្បែរ​ទីលាន​ដូច​ការ​ប្រកួត​ទូទៅ​ពោល​គឺ​បាន​ត្រឹម​អង្គុយ​ពី​កន្លែង​ទស្សនា​ធម្មតា​ដូច​អ្នក​គាំទ្រ​ប៉ុណ្ណោះ។

មូលហេតុ​ដែល​បុរស​សញ្ជាតិ​អាហ្សង់ទីន​ត្រូវ​បាត់បង់​សិទ្ធ​ដូច្នេះ​ដោយ​សារ​តែ​លោក​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​ដាក់​អាជ្ញាកណ្ដាល​ដែល​ឲ្យ​កាត​ក្រហម​កីឡាករ​ Atletico កាល​ពី​ប្រកួត​ជើង​ទី​មួយ​ទល់​ Arsenal។ Simeone ត្រូវ​ពិន័យ​៤​ប្រកួត​រាប់​ទាំង​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​នេះ​ផង៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ័ត្ន