មក​ស្គាល់​មហាសេដ្ឋី​បច្ចេកវិទ្យា​ទាំង ១៩ រូប​ ប្រចាំ​ឆ្នាំ ២០១៨

  • 2018-05-16 10:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​មហាសេដ្ឋី​ទាំង​អស់​នៅ​លើ​ពិភពលោក មាន​ប្រហែល ២០ភាគរយ​ទៅ​ហើយ​ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា។

ក្នុង​ឆ្នាំ ២០១៨ នេះ នៅ​ក្នុង​បញ្ជី​អ្នក​មាន​បំផុត​ក្នុង​ពិភពលោក​របស់ The Sunday Time បាន​បង្ហាញ​មុខ​បុគ្គល​ដ៏​ជោគ​ជ័យ​ទាំង ១៦ រូប ដែល​ទទួល​បាន​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​វិស័យ​បច្ចេកវិទ្យា ដែល​អ្នក​ឈរ​នៅ​ក្នុង​កំពូល​តារាង​មាន​ទ្រព្យ​សម្បត្តិ​ដល់​ខ្ទង់ រយ​ពាន់​លាន ដុល្លារ​ឯណោះ។

១៩. Zhang Zhidong ១៥,៨ ពាន់​លាន​ដុល្លារ

លោក Zhang Zhidong ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Tencent របស់​ប្រទេស​ចិន។ លោក​ក៏​មាន​ឈ្មោះ​មួយ​ទៀត​ថា Tony Zhang ផង​ដែរ។

១៨. William Ding ១៧,៥ ពាន់​លាន​ដុល្លារ

លោក William Ding ជា​សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន NetEase ។ លោក​បង្កើត NetEase នៅ​ក្នុង​ឆ្នាំ ១៩៩៧ ហើយ​ពេល​នេះ​វា​ជា​ក្រុមហ៊ុន​ផលិត​ហ្គេម​ដ៏​ធំ​មួយ​នៅ​ក្នុង​លោក។

១៧. Laurene Powell Jobs ១៨,៩ ពាន់​លាន​ដុល្លារ

អ្នក​ស្រី​ជា​ភរិយា​អតីត​សហ​ស្ថាបនិក និង​ជា CEO របស់ Apple លោក Steve Jobs។ អ្នក​ស្រី​បាន​បង្កើត​សហគ្រាស Emerson Collective និង​មាន​ពាក្យ​លេច​ឮ​មក​ថា អ្នកស្រី​ក៏​នឹង​ចូល​រួម​ក្នុង​ការ​គាំ​ទ្រ​ការ​បំបែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល BuzzFeed ផង​ដែរ។

១៦. Azim Premji ១៨,៩ ពាន់​លាន​ដុល្លារ

លោក Azim Premji ជា​អគ្គ​នាយក​ក្រុមហ៊ុន Wipro Limited ជា​មេ​ក្នុង​ឧស្សាហកម្ម​ព័ត៌មាន​វិទ្យា​របស់​ ឥណ្ឌា។

១៥. Elon Musk ២០ ពាន់​លាន​ដុល្លារ

លោក Elon Musk ជា​ម្ចាស់​ក្រុមហ៊ុន Tesla ដែល​ផលិត​រថយន្ត​អគ្គីសនី​ធំ​ជាង​គេ​លើ​លោក និង​ក្រុមហ៊ុន​ផលិត​កាំជ្រួច​អវកាស SpaceX ផង​ដែរ។ លោក​ក៏​មាន​ក្រុមហ៊ុន ជីក​រូង​ក្រោម​ដី​ផង​ដែរ ដែល​មាន​ឈ្មោះ​ថា The Boring Company ។​

១៤. Paul Allen ២១,៩ ពាន់​លាន​ដុល្លារ

លោក Paul ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft ជាមួយ​លោក Bill Gates ។ សព្វ​ថ្ងៃ​នេះ លោក​ជា​ម្ចាស់​ក្លឹប​បាល់ទាត់​អាមេរិក​ Seattle Seahawks ក្នុង​ក្រប​ខណ្ឌ NFL ។

១៣. Lee Kun-Hee ២២,៥ ពាន់​លាន​ដុល្លារ

លោក Lee ជា​ម្ចាស់​ក្រុមហ៊ុន Samsung ។ លោក​ជា​កូន​ប្រុស​ទី ៣ របស់​ស្ថាបនិក​ក្រុមហ៊ុន Samsung ផ្ទាល់​តែ​ម្ដង​គឺ​លោក Lee Byung-Chul ។

១២. Michael Dell ២២,៨ ពាន់​លាន​ដុល្លារ

លោក Michael Dell ជា​ស្ថាបនិក​និង CEO នៃ​ក្រុមហ៊ុន​កុំព្យូទ័រ​ដ៏​ល្បី​បំផុត​លើ​ពិភពលោក​គឺ Dell ។

១១. Masayoshi Son ២២,៨ ពាន់​លាន​ដុល្លារ

លោក Masayoshi Son ជា​ស្ថាបនិក​និង CEO នៃ SoftBank ។ SoftBank ជា​អ្នក​វិនិយោគ​ធំ​បំផុត​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន ដោយ​មាន​ទុន​រហូត​ដល់​ទៅ ១០០ ពាន់​លាន​ដុល្លារ​ឯណោះ។

១០. Steve Ballmer ៣៨,៥ ពាន់​លាន​ដុល្លារ

លោក Steve ជា​អតីត CEO ក្រុមហ៊ុន Microsoft ។ បច្ចុប្បន្ន លោក​ជា​ម្ចាស់​ក្លឹប​បាល់​បោះ​អាមេរិក Los Angeles Clippers ក្នុង​ក្រប​ខណ្ឌ NBA ។

៩. Jack Ma ៣៩,២ ពាន់​លាន​ដុល្លារ

Jack Ma ដែល​អ្នក​គ្រប់​គ្នា​ស្គាល់​នោះ ជា​ម្ចាស់​ក្រុមហ៊ុន Alibaba ជា​ទីផ្សារ​ទិញ​លក់​ផលិតផល​នានា​ ធំ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ចិន។

៨. Pony Ma Huateng ៤៥,៦ ពាន់​លាន​ដុល្លារ

លោក Ma ជា CEO នៃ​ក្រុមហ៊ុន Tencent ។ លោក​ជា​មហា​សេដ្ឋី ដែល​មាន​បំផុត​ក្នុង​ប្រទេស​ចិន​សព្វ​ថ្ងៃ​នេះ។

៧. Sergey Brin៤៧,២ ពាន់​លាន​ដុល្លារ

លោក Sergey ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Google ។ សព្វ​ថ្ងៃ​ លោក​ជា​អគ្គ​នាយក​ក្រុមហ៊ុន Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Google និង Youtube ជា​ដើម។

៦. Larry Page ៤៧,៨ ពាន់​លាន​ដុល្លារ

លោក Larry Pageក៏​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Google ដែរ។ លោក​ធ្លាប់​ធ្វើ​ជា CEO ដំបូង​គេ​របស់ Google ត្រឹម​ឆ្នាំ ២០០១។

៥. Larry Ellison ៥៨,៨ ពាន់​លាន​ដុល្លារ

លោក Larry Ellison ជា​អគ្គនាយក​ក្រុមហ៊ុន Oracle ។ លោក​បាន​ចូលរួម​បង្កើត​ក្រុមហ៊ុន​នេះ​ក្នុង​ឆ្នាំ ១៩៧៧ ហើយ​ក៏​នៅ​តែ​កាន់​ដំណែង នាយក​ផ្នែក​បច្ចេកទេស​ផង​ដែរ (CTO)។

៤. Carlos Slim Helú ៦៧,៥ ពាន់​លាន​ដុល្លារ

លោក Carlos ធ្លាប់​មាន​ភាគហ៊ុន​ជាង ៤០ លាន​ដុល្លារ​ក្នុង​សេវាកម្ម​តន្ត្រី Shazam។ លោក​ក៏​ជា​ម្ចាស់​សេវាកម្ម​ស្ដាប់​ចម្រៀង Claro Musica នៃ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

៣. Mark Zuckerberg ៧១,៤ ពាន់​លាន​ដុល្លារ

លោក Mark ក៏​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​មិន​ចាញ់​លោក Jack Ma ដែរ។ លោក​ជា អ្នក​បង្កើត Facebook ហើយ​ក៏​ជា​ CEO របស់​ក្រុមហ៊ុន​នេះ​តាំង​តែ​ពី​ដើម​រៀង​មក​ដែរ។

២. Bill Gates ៩០,៥ ពាន់​លាន​ដុល្លារ

លោក Bill Gates ធ្លាប់​ជា​អ្នក​មាន​បំផុត​លើ​លោក​រយៈ​ពេល​រាប់​ទសវត្សរ៍​ជាប់​គ្នា តាំង​តែ​ពី​លោក​បង្កើត​ក្រុមហ៊ុន Microsoft មក។ ក្នុង​ពេល​ចុង​ក្រោយ​នេះ លោក និង​ភរិយា​ផ្ដោត​លើ​សកម្មភាព​មនុស្ស​ធម៌​ច្រើន​ ដោយ​មាន​ជា​មូលនិធិ Bill and Melinda Gates ជួយ​ទ្រទ្រង់​សកម្ម​ភាព​ទាំង​នោះ។

១. Jeff Bezos ១១២,៦ ពាន់​លាន​ដុល្លារ

លោក Jeff Bezos មិន​ត្រឹម​តែ​ជា​អ្នក​មាន​បំផុត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទេ តែ​លោក​គឺ​ជា​អ្នក​មាន​ផុត​លេខ​នៅ​លើ​លោក​នេះ​តែ​ម្ដង។ ជំនួញ​របស់​លោក​គឺ​ក្រុមហ៊ុន ទិញ​លក់ Amazon ។

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ