តាម​ពិត​ពី​អតីត​កាល​ Manchester United​ មិនមែន​ឈ្មោះ​បែប​នេះ​ឡើយ

  • 2018-05-16 23:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

Manchester United​ ជា​ក្លឹប​អាជីព​បាល់ទាត់​​ស្ថិត​នៅ​តំបន់ Old Trafford ក្នុង​ទីក្រុង Manchester ​ប្រទេស​អង់គ្លេស ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League។ ក្លឹប​មួយ​នេះ​ត្រូវ​បាន​គេ​ផ្ដល់​រហស្សនាម​ថា "The Red Devils” ឬ "បិសាច​ក្រហម"។

Man Utd បាន​កកើត​​​ក្នុង​ឆ្នាំ​១៨៧៨ ដោយ​ឈ្មោះ​ដំបូង​គឺ Newton Heath LYR Football Club (ឈ្មោះ​នេះ​យក​តាម​ម្ចាស់​ឧបត្ថម្ភ​​បង្កើត​ក្លឹប​ដំបូង​គឺ​ក្រុមហ៊ុន​រថភ្លើង​នៅ​ប្រទេស​អង់គ្លេស Lancashire and Yorkshire Railway មាន​ទីតាំង​នៅ​តំបន់ Newton Heath ក្នុង​ទីក្រុងManchester។

ឆ្លង​កាត់​រឿង​រ៉ាវ​ប្ដូរ​ម្ចាស់​ក្លឹប​ជា​ច្រើន​ក្រុមហ៊ុន នៅ​ឆ្នាំ​១៩៥៨ បិសាច​ក្រហម​ជួប​​​សំណាង​អាក្រក់​ធ្លាក់​យន្ត​ហោះ​ក្នុង​ទីក្រុង​ Munich ប្រទេស​អាល្លឺម៉ង់ ធ្វើ​ឲ្យ​សល់​កីឡាករ​តែ​៨​នាក់​ប៉ុណ្ណោះ​ក្នុង​ក្រុម។ បន្ទាប់​ពី​ស្រោចស្រង់​ក្លឹប​បន្តិច​ម្ដង​ៗ ក្នុង​ឆ្នាំ​១៩៦៨ ក្រោម​ការ​ដឹក​នាំ​របស់​លោក  Matt Busby បាន​នាំ​ Manchester United ក្លាយ​ជាក្លឹប​អង់គ្លេស​ដំបូង​​ឈ្នះ​ពាន European Cup/Champions League។

 Alex Ferguson ជា​អ្នក​ចាត់​ការ​ជោគជ័យ​បំផុត​នៅ​បិសាច​ក្រហម​ ជួយ​ក្រុម​ឈ្នះ​៣៨​ពាន​ ដូចជា​ Premier League ១៣​ដង FA Cup​៥​ដង UEFA Champions Leagues ២​ដង និង​ពាន​ផ្សេង​ៗ​ទៀត មុន​ពេល​ចូល​និវត្តន៍​នៅ​២០១៣។ បច្ចុប្បន្ន Man Utd កំពុង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ José Mourinho និង​មាន​ម្ចាស់​ក្លឹប​​គឺ​គ្រួសារ​ Glazer កំពុង​កាន់​ក្រុមហ៊ុន Red Football Shareholder Limited។ ចំណែក​ប្រធាន​ក្លឹប​បច្ចុប្បន្ន​គឺ​លោក Martin Edwards៕​

ស្ដាប់ប្រវត្តិ​របស់ Man Utd


អត្ថបទ៖ ហេង សុធារិទ្ធិ