Xiaomi ត្រៀម​ស្មាតហ្វូន​ធុន​ធ្ងន់ Mi 8 បច្ចេកវិទ្យា​ទំនើប​កប់​មិន​ចាញ់ iPhone X

  • 2018-05-16 12:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន Xiaomi ទើប​តែ​ប្រកាស​ថា​ខ្លួន​នឹង​បើក​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ស្មាតហ្វូន Mi 8 នៅ​ចុង​ខែ​ឧសភា ក្នុង​ទីក្រុង Shenzhen ប្រទេស​ចិន ខណៈ​ប្រភព​ខ្លះ​បាន​ជឿជាក់​ថា​គ្មាន​ទេ Mi 7 ព្រោះ​ខាង​ក្រុមហ៊ុន​ចង់​អបអរ​ខួប​គម្រប់ ៨ ឆ្នាំ​របស់​ខ្លួន។​

បច្ចេកវិទ្យា​ពិសេស​ម្យ៉ាង​ដែល​រំពឹង​នឹង​មាន​លើ Mi 8 គឺ ​ការ​ស្កេន​ផ្ទៃ​មុខ​បែប 3D ដែល​កំពុង​ដំណើរការ​ដោយ​ជោគជ័យ​លើ​ស្មាតហ្វូន​ថ្លៃ​ពាន់​ដុល្លារ iPhone X ក៏​ដូច​ជា​ពង្រឹង​ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព​លើ​ប្រព័ន្ធ​ទូទាត់​ទំនិញ​តាម​រយៈ​ទូរសព្ទ​ចល័ត។

ចំពោះ​កម្លាំង​ម៉ាស៊ីន​ត្រូវ​បាន​គេ​ទម្លាយ​ថា​នឹង​ប្រើ​ឈីប Qualcomm Snapdragon 845 ជំនាន់​ក្រោយ​ប្រភេទ LPP 10nm មាន RAM ប្រភេទ LPDDR4X ទំហំ 8GB និង​ប្រើ​អង្គ​ចងចាំ UFS 2.1 អាច​បង្កើត​ល្បឿន​ផ្ទេរ​ចេញ​ចូល​បាន​កាន់​តែ​រហ័ស។ ចំពោះ​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ធ្លាប់​មាន​លើ​គូ​ប្រជែង VIVO X21 ក៏​ស្ថិត​ជា​មន្ទិល​សង្ស័យ​នៅ​ឡើយដែរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា