អតីត​អ្នក​ហ្វឹកហាត់​នៅ​ផលិតកម្ម​ SM ម្នាក់ បង្ហើប​ពី​រឿង​រ៉ាវ​ពិត​ពិបាក​ទ្រាំ​ទ្រ​បំផុតក្នុង​ផលិតកម្ម​

  • 2018-05-16 13:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ហ្វឹក​ហាត់​នៅ​ផលិតកម្ម​ SM ម្នាក់​បាន​បង្ហើប​ពី​រឿង​រ៉ាវ​ពិត​ក្មង​ផលិតកម្ម​ដែល​មិន​នឹក​ស្មាន​ដល់​មួយ​ចំនួន​។

ជាក់​ស្ដែង​ អ្នក​ហ្វឹកហាត់​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​ហ្វឹកហាត់​ក្នុង​ SM ពិត​មាន​ពិបាក​ខ្លាំង​ណាស់​ ព្រោះ​បើ​សិន​ជា​ទៅ​យឺត​ ឬ​ល្មើស​វិន័យ​ នោះ​អ្នក​ត្រូវ​រត់​ជុំវិញ​បន្ទប់​ហាត់​សម​បណ្ដើរ​ និង​ចម្រៀង​បណ្ដើរ​ ចំនួន​១០​ដង​។

“ប្រសិន​បើ​អ្នក​ធ្វើ​ខុស​ នោះ​អ្នក​ត្រូវ​សរសេរ​កំហុស​នោះ​។ ហើយ​អ្នក​ត្រូវ​បាន​ហាម​មិន​ឲ្យ​ហាត់​សម​ រហូត​ដល់​អ្នក​អាច​ពន្យល់​ប្រាប់​ពី​ភាព​លំអិត​នៃ​កំហុស​នោះ​។" នេះ​ជា​ការ​ឲ្យ​ដឹង​ពី​អតីត​អ្នក​ហ្វឹកហាត់​ម្នាក់​ក្នុង​ផលិតកម្ម​ SM។

រឹត​តែ​ពិសេស​ ខាង​ផលិតកម្ម​តែង​ពិនិត្យ​តុល្យភាព​រាង​កាយ​អ្នក​ហ្វឹកហាត់​ទាំង​អស់ ដោយ​ពិនិត្យ​ពី​កម្រិត​ជាតិ​ខ្លាញ់​ជា​រៀង​រាល់​ខែ​តែ​ម្ដង​។

សូម​បញ្ជាក់​ផង​ដែរ​ អ្នក​ហ្វឹក​ហាត់​ដែល​ផ្ដល់​ព័ត៌មាន​លំអិត​ខាង​លើ​នេះ​ គឺ​សុំ​ឈប់​ពី​ការ​ហ្វឹកហាត់​ក្នុង​ផលិតកម្ម​ SM ពាក់​កណ្ដាល​ទី​ទៅ​ហើយ ព្រោះ​តែ​មិន​អាច​ទ្រាំ​ទ្រ​នឹង​វិន័យ​របស់​ផលិតកម្ម​បាន​៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ម៉េង សុខហួយ