រន្ទះថាមពលខ្លាំង ល្មមអាចផ្គត់ផ្គង់អំពូល ១០០ វ៉ាត់ ប្រើយ៉ាងហោចណាស់បាន ៣ ខែ
- 2018-05-17 06:34:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 3
រន្ទះថាមពលខ្លាំង ល្មមអាចផ្គត់ផ្គង់អំពូល ១០០ វ៉ាត់ ប្រើយ៉ាងហោចណាស់បាន ៣ ខែ
ចន្លោះមិនឃើញ
រន្ទះ កើតមានពេលមេឃប្រែងងឹត ត្រៀមនឹងភ្លៀង ឬកំឡុងពេលភ្លៀង មានសីតុណ្ហភាពក្ដៅជាងព្រះអាទិត្យ អាចបង្កើតស្លាកស្នាមលើដងខ្លួន និងសូម្បីតែធ្វើឲ្យរហែកខោអាវ ពេលប៉ះត្រូវ។ កាន់តែអាក្រក់ វាក៏ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតផងដែរ។ ជនជាតិអាមេរិកប្រហែល ៤៧ នាក់ក្នុងមួយឆ្នាំ បានស្លាប់ដោយសាររន្ទះប៉ះត្រូវ។
ត្រូវរន្ទះ មិនតែងតែធ្វើឲ្យបាត់បង់ជីវិតនោះទេ មនុស្សប្រហែល ៩០% ក្នុងសហរដ្ឋអាមេរិកនៅមានជីវិត គ្រាន់តែមានរបួសធ្ងន់។ រន្ទះបានបង្កជាភ្លើងឆេះព្រៃច្រើនកន្លែងក្នុងសហរដ្ឋអាមេរិករៀងរាល់ឆ្នាំ ហើយអាចពុះបំបែកដើមឈើ មិនដល់មួយវិនាទី។
រន្ទះមានថាមពលខ្លាំង ល្មមគ្រប់គ្រាន់ផ្គត់ផ្គង់អំពូលប្រើថាមពល ១០០ វ៉ាត់យ៉ាងហោចណាស់ក៏ ៣ ខែដែរ។ ពេលចំនួនថាមពលចរន្តអគ្គិសនីប៉ះនឹងខ្លួនមនុស្ស រលកសញ្ញាអគ្គិសនីតូចៗ រត់តាមបេះដូង សួត និងប្រព័ន្ធប្រសាទ ដែលអាចបង្ករបួសតិច ឬច្រើនដល់រាងកាយ។
មិនត្រឹមតែចរន្តអគ្គិសនីនោះទេ កម្ដៅក៏ជាបញ្ហាដែរ ត្រឹមតិចជាងមួយវិនាទី វាអាចធ្វើឲ្យខ្យល់ក្បែររន្ទះ មានសីតុណ្ហភាពក្ដៅជាងផ្ទៃព្រះអាទិត្យ។
បើឈរជិតបរិវេណ ចំណុចដែលរន្ទះបាញ់ ប្រហែល ៩ ម៉ែត្រ រលកសំឡេងស្មើនឹងគ្រាប់បែក TNT ៥ គីឡូក្រាម។ កម្ដៅ ពន្លឺ និងចរន្តអគ្គិសនី ក៏អាចប៉ះពាល់ដល់ភ្នែកផងដែរ។
គួរឧស្សាហ៍ត្រួតពិនិត្យមើលឧតុនិយម ជាពិសេសពេលរដូវវស្សា ដើម្បីត្រៀមខ្លួនជាមុន ហើយគួរស្ថិតនៅខាងក្នុងផ្ទះ ឬកន្លែងជ្រកណាមួយសមរម្យ។ ជៀសវាងឈរ ក្រោម ឬក្បែរ ដើមឈើ និងទីវាល៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ