Buffon ត្រៀម​ប្រកាស​ចូល​និវត្តន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

  • 2018-05-17 01:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​ចាស់​វស្សា​ Juventus និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ Gianluigi Buffon ត្រៀម​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​សន្និសីទ​សារព័ត៌មាន​នៅ​កីឡដ្ឋាន Allianz Stadium ថ្ងៃ​ព្រហស្បតិ៍​នេះ។​

កីឡាករ​វ័យ​៤០​ឆ្នាំ​ជួយ​ Juventus លើក​ពាន​ Serie A ៧​រដូវ​កាល​ជាប់​គ្នា​ និង​ឈ្នះ​ពាន​ Coppa Italia ៤​រដូវ​កាល​ចុង​ក្រោយ​រាប់​ទាំង​លើក​នេះ​ផង។​ ក្រោយ​បង្ហាញ​ខ្លួន​ជាង​១ពាន់​ប្រកួត​អតីត​អ្នក​ចាំទី​ក្រុម​ Parma នឹង​ប្រកាស​ព្យួរ​ស្រោម​ថ្ងៃ​មុន​លេង​ប្រកួត​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី។

បើ​តាម​លោក​ Silvano Martina ជា​ភ្នាក់ងារផ្ទាល់​​បាន​និយាយ​ថា៖ "នឹង​គ្មានBuffon តទៅទៀត​ទេ។ ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ច្រើន​ឡើយ​ព្រោះ​សាមី​ខ្លួន​នឹង​ប្រាប់​ពី​អ្វី​ដែល​រូប​គេ​ធ្វើ​បន្ត​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ថ្ងៃ​នេះ"៕​

Buffon គ្រោង​លេង​ប្រកួត​ចុងក្រោយ​ជាមួយ​ជម្រើស​ជាតិ​នៅ​ប្រកួត​ទល់​ហូឡង់​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុន​នេះ​បន្ទាប់​ពី​អ៊ីតាលី​គ្មាន​កៅអី​ទៅ​ World Cup នៅ​រុស្ស៊ី​៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន