ថ្ងៃ​ខួប​លើក​ចុង​ក្រោយ ពេជ្រ អាវីហ្សា លេងខ្លួន​​ម៉ា​អស់ដៃ​

  • 2018-05-17 02:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 32

ចន្លោះមិនឃើញ

តារា​សម្ដែង​សាច់​ស​ខ្ចី​ ពេជ្រ អាវីហ្សា ​បាន​ធ្វើ​ខួប​កំណើត​គម្រប់​អាយុ​ ២៩​ឆ្នាំ​របស់​ខ្លួន​កាល​ពី​យប់​មិញ​ នៅ​វីហ្រេន​បឹង​ត្របែក​​ ក្រោម​វត្តមាន​​ភ្ញៀវកិត្តិយស​ និង​មិត្តភ័ក្ដិ​សិល្បៈ​ចូល​​រួម​យ៉ាង​ច្រើន​កុះ​ករ។

ក្នុង​ពិធី​ខួប​កំណើត​​​លើក​ទី៣​ និង​ចុង​ក្រោយ​ ពេជ្រ អាវីហ្សា បាន​ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ឃើញការ​តុប​តែង​ខ្លួន​របស់​នាង ខុស​ប្លែក​ពី​ពេល​មុន​​ៗ​​​ដោយ​ស្រី​ស្អាត​រូប​​នេះ​បួង​សក់​ទៅ​លើ​​ជាមួយ​ដង្កៀប​​តួច​ៗ​ជា​ច្រើន​នៅ​​ពាស​ពេញ​សក់​ មើល​ទៅ​ដូច​តួ​​កាប់​ដាវ​ក្នុង​រឿង​ភាគ​បុរាណ​ចិន។

ជុំវិញ​ការ​តុប​តែង​ខ្លួន​ប្លែក​ខុស​ពី​ពេល​មុន​ៗ​ ពេជ្រ អាវីហ្សា ​ថា ក្នុង​នាម​ខ្លួន​ជា​អ្នក​សិល្បៈ​​ម្នាក់​ត្រូវ​តែ​រិះ​រក​អ្វី​ថ្មី​​ដើម្បី​​បំពេញ​ចិត្ត​អ្នក​គាំទ្រ មិន​ចង់​ធ្វើ​អ្វី​ដដែល​​ៗ​ ណាមួយ​ម៉ូដ​សក់​ដង្កៀប​ច្រើន​​បួង​ទៅ​លើ​នេះ​​វា​ស៊ី​ជាមួយ​រ៉ូប​វាល​ខ្នង​ពណ៌​ស្លាប​កំភេម​របស់​ខ្លួន​ផង​។

ជាមួយ​អារម្មណ៍​សប្បាយ​រីករាយ​ ពេជ្រ អាវីហ្សា រៀប​រាប់​ថា​៖​" ចាស​បង​ នេះ​ជា​ខួប​ចុង​ក្រោយ​របស់​ខ្ញុំ ឆ្នាំ​ក្រោយ​ខ្ញុំ​ឈប់​ធ្វើ​ហើយ​ ព្រោះ​មិន​ចង់​រំខាន​មិត្តភ័ក្ដិ​សិល្បៈ​​មក​ចូល​រួម​​ខួប​កំណើត​ខ្ញុំ​រាល់​ឆ្នាំ​។ ខួប​ថ្ងៃ​នេះ​​ ខ្ញុំ​ធ្វើ​១៨​តុ​បង​ ដោយ​ចំណាយ​ថវិកា​អស់​ ៤ ០០០​​​ដុល្លារ​អាមេរិក​ ក្នុង​នោះ​មាន​ភ្ញៀវ​​សិល្បៈ​​មក​ចូល​រួម​ប្រហែល​១០០​នាក់"៕​


អត្ថបទ៖ ឆុង ស៊ីណាន