វិសាខា កំពុង​មាន​បញ្ហា​របួស​កីឡាករ​៤ទៅ​៥​នាក់​ តែ​រំពឹង​អាច​ជួយ​ក្រុម​វិញស្អែក

  • 2018-05-17 01:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​វិសាខា នឹង​ធ្វើ​ការ​ប្រកួត​សំខាន់​នៅ​ថ្ងៃ​ស្អែក ​វេលា​ម៉ោង ១០:១៥ នាទី​ក្នុង​ការ​ប្រជែង​​ជា​មួយ​ក្រុម ​ហាលិ​ប៊ុន​ឆៃ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ ៤​ក្រុម​ចុង​ក្រោយ ​នៃ​ព្រឹត្តិការណ៍ Volleyball Tournament "Sealect Tuna" the Winner of Thailand។

ក្រុម​វិសាខា

​ទាក់​ទង​ការ​ប្រកួត​ស្អែក​នេះ​លោក សាន សុក្រិត ​គ្រូ​បង្វឹក​​ក្រុម​បាល់ទះ​វិសាខា​បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​កីឡាករ​​សំខាន់​ៗ​របស់​ខ្លួន​កំពុង​មាន​បញ្ហា​របួស​ប្រមាណ​ជា​ ៤ ទៅ​ ៥ រូប។ កីឡាករ​ខ្លះ​ឈឺ​ជង្គង់ ខ្លះ​ឈឺ​ជើង ខ្លះ​មាន​បញ្ហា​ចាញ់​អាកាសធាតុ និង​ខ្លះ​មាន​ការ​នឿយហត់។ ​ទោះ​ជា​បែប​នេះ​ក្ដី​លោក​រំពឹង​ថា ស្អែក​នេះ នឹង​អាច​ជាសះស្បើយ​ ហើយ​ពួក​គេ​អាច​ជួយ​ក្រុម​ដូច​ដើម។

លោក​បញ្ជាក់​ថា អាការៈ​របស់​ពួក​គេ​មិន​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ជា​រួម​គឺ​អាច​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ជួយ​ក្រុម​ទាំង​អស់​គ្នា។ ទាក់​ទង​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ U20 ថៃ​វិញ​​ លោក​​អះអាង​ថា នឹង​អាច​កើត​ឡើង​ក្រោយ​ពេល​ក្រុម​របស់​កម្ពុជា​មួយ​នេះ​បំពេញ​ភារកិច្ច​ចប់​ក្នុង​ពាន​រង្វាន់​ខាង​លើ។

​ប្រកួត​ដំបូង​របស់​ក្រុម វិសាខា ​វគ្គ​​សន្សំ​ពិន្ទុ​បែង​ចែក​ពូល​លើក​ទី​២នេះ​ ទទួល​បាន ៣ ពិន្ទុ​ពេញ​​ ក្រោយ​ពេល​យក​ឈ្នះ​ក្រុម​ រចនា V ៣-០ ​កាល​ពី​ម្សិល​មិញ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​