លើក Europa យប់​មិញ តើ​ជា​ពាន​ទី​ប៉ុន្មាន​សម្រាប់ Simeone នៅ Atletico?

  • 2018-05-17 02:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​យក​ឈ្នះ Marseille កាល​ពី​យប់​មិញ ៣​ទល់​នឹង០ ឈ្នះពាន Europa League វា​​គឺ​ជា​ពាន​ទី​៦​សម្រាប់​លោក Diego Simeone នៅ Atletico Madrid  ក្រោយ​ចំណាយ​ពេល​៧​រដូវ​កាល​នៅ​ទី​នោះ។

រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​ត្បិត​តែ​បង្ហាញ​ទម្រង់​លេង​ល្អ ប៉ុន្តែ​ Atletico មិន​ដែល​លើក​ពាន​អ្វី​សោះ​ឡើយ។ ទើប​តែ​ឆ្នាំ​២០១៨​នេះ ពួក​គេ​បាន​សម្រេច​​ក្ដី​ប្រាថ្នា ​ធំ​មួយ​​លើក​ពាន Europa League ជា​លើក​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប។

ក្នុង​ចំណោម​ពាន​ទាំង​៦ Simeone មាន​ជួយ​ក្លឹប​ឈ្នះ​ពាន LaLiga ម្ដង, Copa del Rey ម្ដង, Spanish Super Cup ម្ដង, Europa League ២​ដង និង European Super Cup ម្ដង។ អ្នក​ចាត់​ការ​សញ្ជាតិ​អាហ្សង់ទីន​កំពុង​សម្លឹង​ពាន​ទី​៧​នៅ​សីហា​ឆ្នាំ​នេះ​ក្នុង​កម្មវិធី European Super Cup ដោយ​ត្រូវ​ជួយ​ម្ចាស់​ជើង​ឯក Champions League (Liverpoolឬ Real Madrid)។

កន្លង​ទៅ Simeone បាន​ខាតបង់​ពាន​ដល់​ទៅ​៣ ដោយ​កាល​នោះ​បាន​ឡើង​មក​ UCL ផ្ដាច់ព្រ័ត្រ​២​ដង​ ចាញ់ Real Madrid ទាំង​ពីរ​ដង និង​ចាញ់ Barcelona នៅ​ Spanish Super Cup ម្ដង​ទៀត៕ ​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម