ច្បាស់​​ហើយ​ ហា សីហា​ ប្រកាសដើរចេញ​ពី​ M ដោយ​សារ​មូល​ហេតុ​នេះ

  • 2018-05-17 03:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ ហា សី​ហា ​បាន​ធ្វើ​​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ដោយ​សារ​កាល​ពី​យប់​មិញ​បាន​បង្ហោះ​សារ​លើ ​Page របស់​ខ្លួន​ថា​នឹង​ចាក​ចេញ​ពី​ផលិត​កម្ម​ M ដោយ​បន្សល់​បទ​ចម្រៀង​ចុង​ក្រោយ​ជា​ចំណងដៃ​មាន​ចំណងជើង​ថា "អូន​អ្ហើយ​នៅ​ទី​ណា​"​។

មូល​ហេតុ​នៃ​ការ​ចាក​ចេញ​​មុន​ផុត​កុង​ត្រា​នេះ​ ​មិន​មែន​ដោយសារ​មាន​ផលិត​កម្ម​ផ្សេង​ទាក់​ទង​លោក​ទៅ​នោះ​ទេ តែ​ដោយ​សារ​​លោក​រវល់​ខ្លាំង​ពេក​រហូត​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ផលិត​បទ​ចម្រៀង​តាម​តម្រូវ​ការ​ឲ្យ​ផលិត​កម្ម​បាន​។ ម្ល៉ោះ​ហើយ​បន្ទាប់​ពី​ពិភាក្សា​គ្នា​ជាមួយ​ខាង​ចាងហ្វាង​ផលិតកម្ម​ដែល​បាន​ជ្រក​អស់​រយៈ​ពេល​ជា​ង៣​ឆ្នាំ​នេះ លោក​ក៏​សម្រេច​ចាក​ចេញ​តែ​ម្ដង។

“ខ្ញុំ​មាន​​ project ធ្វើ​បទចម្រៀង​នៅ​ខាង​ក្រៅ​ផង​ ហើយ​ណា​មួយ​ត្រូវ​ទៅ​ខេត្ត​ញឹក​ញប់​ផង​ដោយសារ​ធ្វើ​ការងារ​រដ្ឋ​ដែរ។​ អ៊ី​ចឹង​អត់​សូវ​មាន​ពេល​គ្រប់​គ្រាន់​ឲ្យ​ខាង​ផលិតកម្ម​ ក៏​សម្រេច​ចាក​ចេញ​ទៅ​"។ ម្ចាស់​បទ​ អូន​អ៊ូក​បញ្ជាក់​ប្រាប់​Sabay​។

​តារា​ចម្រៀង​ Original Song ​រូប​នេះ​គ្មាន​គម្រោង​ចូល​ផលិត​កម្ម​ណា​មួយ​ផ្សេង​នោះ​ទេ ដោយ​ចង់​មាន​ពេល​វេលា​លំ​ហែ​ខួ​ល​ក្បាល​បន្តិច​សិន។ សីហា​ ប្រាប់​ថា ចង់​ធ្វើ​ដូច​កាល​ពី​មុន​ជា​តារា​youtube មាន​ពេល​ក៏​ផលិត​បទ​ចម្រៀង​ហើយ​បង្ហោះ​ឲ្យ​ទស្សនិកជន​ស្ដាប់ ដោយ​មិន​បាច់​ខ្វល់​ពី​រឿង​កុង​ត្រា ​ហើយ​មាន​សេរី​ភាព​ថែម​ទៀត៕ ​

​​​​​

​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម